រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ក្រុមហេសបូឡា បានរងការបំផ្លិចបំផ្លាយ៉ាងធ្ងន់ធ្ងរ ហើយអ៊ីស្រាអែល ត្រូវបានកំណត់ថា នឹងបន្តការវាយលុករបស់ពួកគេតទៅទៀត។
លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈលោកបាននិយាយជាមួយកងទ័ព បន្ទាប់ពីសមយុទ្ធមួយ ដែលធ្វើជាការវាយលុកផ្លូវគោក នៅប្រទេសលីបង់។
លោក Gallant បាននិយាយនៅក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយក្រសួងការពារជាតិថា៖«ក្រុមហេសបូឡាថ្ងៃនេះ មិនមែនជាក្រុមហេសបូឡាកាលពីមួយសប្តាហ៍មុននោះទេ។
លោក Galant បានបន្តថា៖ «ខ្ញុំជឿជាក់លើកងកម្លាំងការពារអ៊ីស្រាអែល និងអ្វីៗគ្រប់យ៉ាងដែលវាធ្វើ ហើយយើងមានការវាយប្រហារបន្ថែមទៀត»។
លោកបាននិយាយថា យោធាអ៊ីស្រាអែល «ដឹងពីអ្វីដែលត្រូវធ្វើ និងរបៀបធ្វើ»។
លោក បាននិយាយថា៖«វាចាំបាច់ដើម្បីសម្រេចបាននូវគោលដៅនៃការបញ្ជូនអ្នកស្រុក នៅភាគខាងជើងអ៊ីស្រាអែលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព» ។ «អ្នកយល់ថា ប្រហែលជាមានពេលមួយដែលយើងចេញបញ្ជា ហើយប្រព័ន្ធនេះ នឹងដំណើរការទៅមុខ ដូច្នេះចាំបាច់ត្រូវត្រៀម។ វាមានសារៈសំខាន់ខ្លាំងណាស់»។