យោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានចាប់ផ្តើមវាយប្រហារយ៉ាងសន្ធាប់របស់ពួកគេលើទីក្រុងភាគខាងកើត Vuhledar របស់អ៊ុយក្រែន គឺជាតំបន់កាន់កាប់មួយដែលមានការទប់ទល់ការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២២ ។
រូបភាពវីដេអូឃ្លីបដែលមានការចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញការផ្ទុះ និងផ្សែងខ្មៅនៅលើទីក្រុង Vuhledar ។
យោងតាមផែនទីប្រភពបើកចំហរជាច្រើន ឃើញកងកម្លាំងរុស្ស៊ីនៅតំបន់ភាគខាងកើតអ៊ុយក្រែន រុលចូលលឿនបំផុតក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ កាលពីខែសីហា បើទោះបីជាមានការវាយលុករបស់អ៊ុយក្រែននៅតំបន់ Kursk របស់រុស្ស៊ីក៏ដោយ ។
យោធាអ៊ុយក្រែន ពុំបាននិយាយអ្វីនោះឡើយពាក់ព័ន្ធនឹងការដណ្តើមទឹកដីនៅជុំវិញទីក្រុង Vuhledaរបស់រុស្ស៊ី ប៉ុន្តែពួកគេទទួលស្គាល់ថា មាននូវការប្រយុទ្ធគ្នាពិតមែននៅទីនោះ ៕


