ក្រុមនិស្សិត និងសាស្រ្តាចារ្យយេម៉េន មកពីសាកលវិទ្យាល័យ Sanaa បានជួបជុំគ្នានៅថ្ងៃពុធនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋនៅប្រទេសលីបង់ និងតំបន់ហ្កាហ្សា ។
ក្រុមបាតុករ នាំគ្នាកាន់ទង់ជាតិលីបង់ និងទង់ប៉ាឡេស្ទីន ស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។
លោក Ayah al-Sorori គឺជានិស្សិតមួយរូប និយាយថា ថ្ងៃពុធនេះ ពួកយើងបានចេញមកនិយាយពីលីបង់ និងនិយាយថា អ៊ីស្រាអែល បានបើកការតាំងជាមួយនឹងការទប់ទល់របស់លីបង់ ។ ពួកយើងអាចគាំទ្រលីបង់ រួមជាមួយហ្កាហ្សាផងដែរ ។
នៅសប្តាហ៍នេះ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសខ្លាំងបំផុតរបស់ខ្លួនលើលីបង់ក្នុងជម្លោះរយៈពេល ១ឆ្នាំរបស់ពួកគេ ដោយមានគោលដៅលើក្រុមមេដឹកនាំហេសប៊ូឡា វាយប្រហារទីតាំងរាប់រយកន្លែងរបស់ពួកគេនៅលីបង់ ខណៈដែលក្រុមហេសប៊ូឡា បានវាយប្រហារដោយគ្រាប់រ៉ុក្កែតវិញលើអ៊ីស្រាអែល ។
ដោយឡែក ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារលើនាវាពាណិជ្ជកម្ម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ៕


