អភិបាលតំបន់ Donetsk លោក Vadym Filashkin និយាយនៅថ្ងៃពុធនេះថា ទាហានរុស្ស៊ី ពុំបានទៅដល់តំបន់ជាយក្រុង Vuhledar របស់អ៊ុយក្រែននោះទេ ប៉ុន្តែក្រុមឈ្លបការណ៍របស់ពួកគេប្រតិបត្តិការនៅទីនោះ ។
លោក Filashkin បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា ទាហានការពាររបស់ពួកយើង ព្យាយាមវាយផ្តួលពួកគេ ។ ទីក្រុងមួយនេះ ពុំត្រូវដណ្តើមបានដោយកងកម្លាំងរុស្ស៊ីនោះឡើយ ។
យោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានចាប់ផ្តើមវាយប្រហារយ៉ាងសន្ធាប់របស់ពួកគេលើទីក្រុងភាគខាងកើត Vuhledar របស់អ៊ុយក្រែន គឺជាតំបន់កាន់កាប់មួយដែលមានការទប់ទល់ការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២២ ៕