ភ្នំពេញ ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយបណ្ដាអនុប្រធាន
និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
តាមរយ:បណ្ដាញសង្គមសម្ដេចតេជោ មានប្រសាសន៍ថា នៅព្រឹក ថ្ងៃ២៥ខែកញ្ញា ឆ្នាំ២០២៤ ប្រជុំប្រចាំខែរវាងប្រធាន និងបណ្តាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំមួយចំនួន។
សម្ដេចតេជោបានបន្តថា ពេលចេញមកអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីដើរជាមួយបន្តពិភាក្សាលើការងារខ្លះ។
សម្ដេចតេជោចោទសួរទៅកាន់បងប្អូនប្រជាពលរដ្ឋថា៖ បានអ្នកថតរូបថតបានប៉ុន្មានសន្លឹក
សូមផ្តល់មតិតើខ្ញុំដូចកូនឬកូនដូចខ្ញុំដែលជាឪពុក?។






