សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើក្រុងសៀងហៃបន្តចងសម្ព័ន្ធភាពខេត្តនានារបស់កម្ពុជា ដើម្បីភ្ជាប់ប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

2024/09/26 03:36:30 pm        143

ក្នុងជំនួបជាមួយ លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន​ប្រចាំទីក្រុងសៀងហៃ​ប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​នៃព្រះរាជាណា​ចក្រ​កម្ពុជា​បានស្នើឱ្យមានការចងសម្ព័ន្ធភាពរវាងក្រុងសៀងហៃ និងខេត្តនានារបស់ប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជា​មូលដ្ឋាន​គ្រឹះ​នៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត មានទំាងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ជាដើម។

សម្តេចប្រធានរដ្ឋភា និង ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការ​នៃ​គណៈកម្មាធិការ​គណបក្ស​កុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ បានជួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០២៤ ខណៈដែលសម្តេចរដ្ឋសភាធិបតី បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញទស្សនកិច្ច នៅក្រុងសៀងហៃ ក្រោយពីបាន​បញ្ចប់​ទស្សន​កិច្ច​នៅ​រដ្ឋធានី​ប៉េងកំាង​។

ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែល​បាន​បំពេញ​ទស្សនកិច្ចនៅក្រុងសៀងហៃ ដែលជាខេត្តមានសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ ឯកឧត្តមបានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជាចិន ដែលបា​ន​ពូន​ជ្រំដោ​យ​ថ្នាក់​ដឹក​នាំ​ជំនាន់​មុខ​នៃប្រទេសទំាងពីរនិងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បាន​ក្លាយ​ជា​មិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបាន​ដាក់​ចេញ​នូវ​ចក្ខុ​វិស័​យ​ច្បាស់​លាស់ យកពលរដ្ឋជាស្នូលក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ឯកឧត្តម​លេខាធិការបក្សក៏បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុងសៀងហៃ ទទួល​បាន​ការ​យក​​ចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការ​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ បែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុង​ពេល​បច្ចុប្បន្ន​ក្រុង​សៀងហៃបានផ្តល់អាទិភាពលើការអភិវឌ្ឍដោយយកពលរដ្ឋជាស្នូល នៅលើវិស័យ​ជា​អាទិភាព​ចំនួនពីរគឺ វិស័យអប់រំ និងសុខាភិបាល។ សៀងហៃមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយនៅក្នុងនោះមានសាកលវិទ្យាល័យ បាន​បើក​បង្រៀន​ភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត បង្រៀនខាងកសិកម្ម ហើយ​មាន​និស្សិត​កម្ពុជា​ជាច្រើននាក់ បានកំពុងសិក្សានៅទីនេះ។

ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍ចំពោះការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងក្រុងសៀងហៃ​ឱ្យ​បាន​កាន់​តែស្អិតល្មួតថែមទៀតដើម្បីផលប្រយោជន៍រួមនៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងការ​កោត​សរសើរ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពីបក្ស​ សភា និងប្រជាជនក្រុងសៀងហៃ ដល់គណៈប្រតិភូរដ្ឋភាកម្ពុជា។ សម្តេច​បាន​គូស​បញ្ជាក់​ថា ចំណងមិត្តភាពកម្ពុជាចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែក​លើ​ការ​កសាង​ជំនឿ​ទុក​ចិត្ត​យ៉ាង​ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ”យើងនឹងអាចបន្តថែរក្សា ពូនជ្រំ និង​អភិវឌ្ឍទំនាក់ទំនងដែលចេញពីបេះដូងរបស់យើង ឈាន​ឆ្ពោះទៅ​កា​រកសាង​សហគមន៍​ជោគ​វាសនា​រួម ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់”នេះជាការគូសបញ្ជាក់បន្ថែម រប​ស់សម្តេចប្រធានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ទោះបីដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ មាន​រយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមាន​សារៈ​សំខាន់​បំផុត ព្រោះមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រម​ទាំងបង្កើនបាននូវភាពជិតស្និទ្ធនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​ទំនាក់​ទំនងជាមួយក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់​ប្តូរ​បែប​នេះ​នឹង​កើត​មាន​ជា​បន្ត​ទៀតនាពេលអនាគត។

ក្រុងសៀងហៃ ជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការដឹក​ជញ្ជូន ព្រមទាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយកិច្ចការទាំងនេះបាននិ​ងកំ​ពុង​ដំណើរ​ការ​យ៉ាង​សកម្ម ដោយផ្អែកលើកត្តានវានុវត្តន៍ ការកែទម្រង់ និងការប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​ចំពោះភា​ព​បើក​ចំហ ទៅកាន់ពិភពលោក។

ជាមួយ​នឹងការស្នើបន្តពង្រីកបណ្តាញសម្ព័ន្ធមេត្រីភាព រវាងទីក្រុងសៀងហៃ ជាមួយនឹងទីក្រុង និងខេត្ត​នានា របស់ប្រទេសកម្ពុជា សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ភាពជាដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុងជ្រោយ ត្រូវបានកំណត់​ដោយ​ទំនាក់​ទំនង​យ៉ាង​ជ្រាល​ជ្រៅ​រវាង​ប្រជាជន និង​ប្រជាជន និងចំណងមិត្តភាពចេញពីបេះដូងនិងបេះដូងយ៉ាងស៊ីជម្រៅ ដែលញុំងឱ្យកម្ពុជា-ចិន​ប្តេជ្ញាធ្វើការរួមគ្នាឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី ក្រោម​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការត្បូងពេជ្រ ហើយការទូតសភា និងកិច្ចសហ​ប្រតិបត្តិការ​ក្រោម​ក្រប​ខណ្ឌ​សភា ដើរតួនាទីកាន់តែសំខាន់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាងប្រទេសយើងទាំងពីរ ដោយយកប្រជាជនជាស្នូល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm