សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពដែកថែបកម្ពុជា-ចិន ឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

2024/09/26 04:06:35 pm        298

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​លើកឡើងថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន មានភាពរឹងមាំ ធន់ និង​យូរ​អង្វែង ដោយឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលរួមលៀងសាយភោជន៍ នៅល្ងាចថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ដែលរៀបចំឡើងដោយលោកជំទាវ ហ័ង លីស៊ីន (Huang Lixin) ប្រធាន​សភា​តំណាង​ប្រជាជនចិនក្រុងសៀងហៃ ក្នុងការទទួលស្វាគមន៍ ដល់គណៈប្រតិភូជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បង្ហាញក្តីសោមនស្សរីករាយ ដែលបានមក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ទីក្រុង​សៀងហៃ ជាទីក្រុងទំនើប ស៊ីវិល័យ ព្រមទាំងជាទីក្រុងឆ្លាតវៃ ពោរពេញទៅដោ​យភាព​រស់​រវើក ពាណិជ្ជកម្មសម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតថែមទៀតផង។

សម្តេច​បានគូសបញ្ជាក់ថា ទោះបីជា​ដំណើរ​ទស្សន​កិច្ច​នៅ​ទីក្រុង​សៀងហៃ​នេះ​មាន​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះ​យើង​មាន​ឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើន​បាន​នូវ​ភាពស្និទ្ធស្នាលនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​ទំនាក់​ទំនង​ជាមួយ​ទីក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែប​នេះ​នឹង​កើត​មា​ន​ជា​បន្ត​ទៀត​នា​ពេលអនាគត។

លោកជំទាវ ហ័ង លីស៊ីន បានលើកឡើងថាពលរដ្ឋសៀងហៃ សូមស្វាគមន៍​ដោយ​ក្តីរីករាយ​ដល់​វត្តមាន គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលជាមិត្តដែកថែបរបស់ប្រទេសចិន។

លោក​ជំទាវបានគូសបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកម្ពុជា ជាមិត្តជិតស្និត​ប្រៀប​បាន​នឹង​បងប្អូន​។ សៀងហៃ​បើកទ្វារស្វាគម​ន៍​ចំពោះ​កម្ពុ​ជា​ដោយ​បេះដូង។ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេសទំាងពីរបានចាក់ឫសយ៉ាងជ្រៅ ប្រកបដោយភាពរឹងមាំ ព្រមទាំងបានលូតលាស់ រីក​ចម្រើនជាលំដាប់ និងស៊ីជម្រៅ។

សូម​ជម្រាបថាទីក្រុងសៀងហៃជាទីក្រុងពាណិជ្ជកម្មធំជាងគេ​របស់ប្រទេសចិន។ សៀងហៃ​ជា​មជ្ឈ​មណ្ឌល​សកលជួរមុខគេមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្មដ៏សំខាន់ និង​ជា​កំពង់ផែដ៏មមាញឹកបំផុតនៅលើពិភពលោក។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានជម្រាប​ប្រធាន​សភា​តំណាង​ប្រជាជន​ក្រុង​សៀងហៃ​អំពី​លទ្ធផល​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅរដ្ឋធានីប៉េងកំាង មុនពេលគណៈ​ប្រតិភូ​បាន​មក​ដល់​ទីក្រុងសៀងហៃ។

សម្តេចបានគូសបញ្ជាក់ថា នៅរដ្ឋធានីប៉េកំាង គណប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់មិត្តចិន ក្នុងនោះរួមមាន ឯកឧត្តម ចៅ ឡឺជី ប្រធាន​សភាតំណាងប្រជាជនចិន និងឯកឧត្តម វ៉ាង ហ៊ូនីង ប្រធាន​គណៈកម្មាធិការជាតិ នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន ប្រកបដោយលទ្ធផលផ្លែផ្កា ។ សមិទ្ធផលជា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ពី​ដំណើរ​ទស្សន​កិច្ច​នេះគឺ ការចុះហត្ថលេខា​លើកិច្ចព្រ​ម​ព្រៀង​ស្តីពី​កិច្ចស​ហប្រតិបត្តិការ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ និងអនុស្សារណៈនៃការយោគយល់គ្នារវាងលេខាធិការដ្ឋានសភាទាំងពីរ។ ឯកសារ​ទាំងពីរនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង ពង្រីកបន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​សភា​តំណាង​ប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សន​កិច្ច​ផ្លូវការនិងមិត្តភាពនៅប្រទេចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកំាងនិងក្រុងសៀងហៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm