ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្ម​ឌីជីថលសកល លើកទី៣” នៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន

2024/09/26 04:22:14 pm        176

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា ចូល​រួម​កម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ចឹង ជានប៉ាង អនុ​ប្រធាន​សភា​ប្រជាជនចិន ឥស្សរជននៃរដ្ឋាភិបាលប្រទេសចិន ក្រុមហ៊ុនពាណិជ្ជកម្ម​ឌីជីថល​លំដាប់​កំពូល​សរុបជាង១៥០០ មកពីប្រទេសចិននិងបណ្ដាប្រទេសនានា និងតំណាងប្រទេស អង្គការ​អន្តរជាតិ និងស្ថាប័នដៃគូចំនួន១០៣។ ក្នុងនោះដែរ ឯកឧត្តមមន្ត្រី​បានថ្លែងសន្ទរកថា​គន្លឹះ​​នៅ​ក្នុងកម្មវិធីដាក់សម្ពោធថ្ងៃពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ (Silk Road E-commerce Day Launching) និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋនិងឯកជន ក៏ដូច​ជាបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍ​បណ្ដាញ​តភ្ជាប់ និង​ប្រព័ន្ធ​សន្តិសុខ​សាយប័រ ដើម្បីជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចឌីជីថល។

កម្មវិធីនេះ គឺជាពិព័រណ៍ពាណិជ្ជកម្ម​ឌីជីថល​កម្រិត​អន្តរជាតិ​កម្រិត​ខ្ពស់​បំផុត​រវាង​ប្រទេសចិន និង​ប្រទេស​ជាដៃគូទាំងអស់។ កម្មវិធីនេះនឹងជំរុញ​ឱ្យ​មាន​កិច្ច​សហការ​កាន់​តែ​ស្អិត​រមួត​រវាង​វិស័យ​ឯកជន នៃ​ប្រទេសចិន និងប្រទេសដៃគូ រួមទាំងកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ​នៃ​ប្រទេស​នានា។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូបើកពន្លាជាតិកម្ពុជា ព្រមទាំងទស្សនា​ពិព័រណ៍​នៅ​ពន្លាខេត្តចឺជាំង និងស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Alibaba ក្នុងតំបន់ពិព័រណ៍ដែ​ល​មាន​ផ្ទៃ​ដី​សរុប ១៥០ ០០០ ម៉ែត្រការ៉េ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm