ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

2024/09/26 04:43:05 pm        343

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាល័យនានា ដែលបានផ្ដល់ឱកាសល្អឱ្យនិស្សិតបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានបញ្ចប់នៅថ្ងៃនេះ ខណៈឱកាសនេះ អាចទទួលបានដោយសារតែកត្តាសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គម។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពីមុនយើងរកតែគ្រូបង្រៀនក៏លំបាក ប៉ុន្ដែពេលនេះ យើងមានធនធានគ្រូ និងនិស្សិតដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំធ្វើកំណែទម្រង់វិស័យអប់រំកម្ពុជា ឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ជាពិសេសការកែសម្រួលគោលនយោបាយថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា និងគោលនយោបាយបច្ចេកវិទ្យាឌីជីថល។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមក ហើយបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទី១ ដែលបានធ្វើការវិនិយោគជាច្រើនក្នុងការអភិវឌ្ឍធនធានគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ប្រទេសយើងចប់សង្គ្រាមហើយ អ្វីដែលយើងត្រូវធ្វើពេលនេះ គឺរួមគ្នាខិតខំកសាងប្រទេសជាតិ និងកសាងធនធានមនុស្សយើងឱ្យមានគុណភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ការវិនិយោគជាមួយវិស័យធនធានមនុស្សនេះហើយ ដែលអាចឱ្យប្រជាពលរដ្ឋអាចរស់ដោយខ្លួនឯងបាន។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិក៏មានការរីកចម្រើនដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចំណេះដឹង សមត្ថភាពអាចជួយឱ្យមនុស្សអាចមានសមត្ថភាព កំណត់ឯករាជ្យភាពលើដំណើរជីវិតរបស់ខ្លួនឱ្យមានការរីកចម្រើនទៅមុខបាន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ពេលមានហេតុការណ៍អ្វីមួយកើតឡើងទ្រព្យសម្បត្តិផ្សេងៗអាចបាត់បង់ ប៉ុន្ដែចំណេះ,ជំនាញដែលយើងមានជាប់នៅក្នុងខ្លួនគឺមិនបាត់បង់ទេ។ នៅពេលយើងមានចំណេះជំនាញច្បាស់លាស់ក្រោយពេលគ្រោះមហន្តរាយ ឬហេតុការណ៍អ្វីនោះ បញ្ចប់យើងអាចយកវាមកកសាងជីវិត ឬប្រទេសជាតិឡើងវិញបាន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖នៅពេលយើងមានធនធានមនុស្សអាចឱ្យយើងមានភាពបត់បែន និងចាប់យកឱកាសថ្មីៗ ដូច្នេះមូលដ្ឋានធនធានមនុស្សនេះគឺសំខាន់ណាស់ដើម្បីឱ្យប្រទេសកម្ពុជាអាចមានភាពធន់ និងភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ នៅលើពិភពលោក។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តទៅអនាគតគឺធនធានមនុស្សវិនិយោគទៅលើវិស័យអប់រំ ឲ្យកាន់តែមានប្រសិទ្ធភាព បើកលំហរដើម្បី​ច្នៃប្រឌិត​ទាន់ពេលវេលា។ ឥឡូវយើងមានគ្រឹះស្ថានច្រើន ដែលពីមុនយើងបញ្ជូននិស្សិតទៅក្រៅប្រទេស។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងមុខងារសាធារណៈចំពោះការរឹតបន្តឹងការប្រឡងក្របខណ្ឌមន្រ្ដីរាជការនាដើមអាណត្តិទី៧នេះ។ សម្ដេច ជំរុញឱ្យបន្តអនុវត្តការរឹតបន្ដឹងការប្រលងបែបនេះបន្តទៀត ដើម្បីជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារនៅតាមក្រសួងស្ថាប័ននានា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើការពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ ខណៈបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងច្រើន និងជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ សម្ដេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

-សម្ដេចធិបតី ស្នើជាថ្មីចំពោះស្ថាប័នអយ្យការ ស្ថាប័នតុលាការទូទាំងប្រទេស សូមពន្លឿនការអនុវត្តច្បាប់ ឲ្យបានរឹងមាំចំពោះជនល្មើស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖«ខ្ញុំមិនល្អឥតខ្ចោះទេ ហើយការងារក៏ខ្ញុំមិនអាចបំពេញអស់ដែរ។ ខ្ញុំក៏តែងតែត្រូវមាត់មេដែរ។ ដូច្នេះយើងត្រូវខិតខំកែលម្អ និងពង្រឹងសមត្ថភាពជានិច្ច»។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ គឺការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលមកដល់ពេលនេះ បានចូលរួមជាង ៧០ ម៉ឺននាក់ ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលគិតជាថវិកាបានជាង ២១ លានដុល្លារហើយ ដើម្បីចូលរួមកសាង​ផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានរបស់កម្ពុជា​។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន ដែលបានផ្ដួចផ្ដើមឡើង នាអំឡុងពេលជាង ២៥ ឆ្នាំមុន នាពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ាន ក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ការផ្លាស់ប្ដូររដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងអធិការកិច្ច គឺដើម្បីសាកល្បងអ្នកកាន់ចង្កូតថ្មី ប្ដូរគ្នាបង្កើតការដឹកនាំថ្មីៗ នៅតាមក្រសួង ស្ថាប័ន ក្នុងគោលដៅសម្រេចឱ្យបានតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm