មនុស្សយ៉ាងហោចណាស់១១នាក់ បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Ishikawa នៅលើឆ្នេរសមុទ្រជប៉ុន។

ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Wajima របស់ខេត្ត និងតំបន់ជុំវិញនោះកាលពីចុងសប្តាហ៍ បណ្តាលឱ្យទឹកពេញហៀរ និងបណ្តាលឲ្យមានបំណាក់ដី។
សាកសពស្ត្រីម្នាក់ ត្រូវបានគេរកឃើញនៅក្បែរទន្លេមួយក្នុងទីក្រុង Wajima កាលពីព្រឹកថ្ងៃពុធ ហើយ បុរសពីរនាក់ទៀត ត្រូវបានគេរកឃើញនៅដោយឡែកពីគ្នា នៅឆ្នេរសមុទ្រទីក្រុង នៅពេលរសៀល។

មនុស្ស ៩ នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅទីក្រុង Wajima និងពីរនាក់ បានស្លាប់នៅក្នុងទីក្រុង Suzu ។ អាជ្ញាធរខេត្ត និយាយថា មនុស្សពីរនាក់កំពុងបាត់ខ្លួន ហើយមនុស្ស១២នាក់ផ្សេង បានរងរបួស។