ប្រភពចារកម្ម៖ រុស្ស៊ី មានគម្រោងសម្ងាត់ដែលផលិតយានដ្រូនសង្គ្រាមនៅក្នុងប្រទេសចិន

2024/09/26 07:13:00 pm        226

ប្រភពចំនួនពីរពីទីភ្នាក់ងារចារកម្មសម្ងាត់អឺរ៉ុប និងឯកសារដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័របង្ហាញថា រុស្ស៊ីបានបង្កើតកម្មវិធីសព្វាវុធនៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិតយានដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ក្រុមហ៊ុន អាយអ៊ីអ៊ឹមហ្ស៊ី គូភូល (IEMZ Kupol) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសព្វាវុធរដ្ឋរុស្ស៊ី អាល់ម៉ាស-អានទី (Almaz-Antey) បានបង្កើត និងធ្វើតេស្តហោះហើរសាកល្បងនូវគំរូយានដ្រូនថ្មីដែលមានឈ្មោះថា ហ្កាភីយ៉ា-៣ (Garpiya-3) ឬហៅថា ជីស្រ៊ី (G3) នៅក្នុងប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសក្នុងស្រុក នេះបើយោងតាមឯកសារមួយក្នុងចំណោមឯកសារដែលក្រុមហ៊ុន Kupol ផ្ញើទៅក្រសួងការពារជាតិរុស្ស៊ីកាលពីដើមឆ្នាំនេះ ដើម្បីបង្ហាញពីការងាររបស់ខ្លួន។

Kupol បានប្រាប់ក្រសួងការពារជាតិនៅក្នុងបច្ចុប្បន្នភាពជាបន្តបន្ទាប់មួយថា ខ្លួនអាចផលិតយានដ្រូនជាច្រើនប្រភេទ រួមទាំង G3 តាមខ្នាតនៅរោងចក្រក្នុងប្រទេសចិន ដូច្នេះគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចត្រូវបានដាក់ពង្រាយនៅក្នុង «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ជាឃ្លាដែលទីក្រុងមូស្គូ ប្រើក្នុងសង្គ្រាម។

ក្រុមហ៊ុន Kupol និង Almaz-Antey រួមទាំងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ។ ក្រសួងការបរទេសចិន បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនមិនបានដឹងពីគម្រោងបែបនេះឡើយ ដោយបន្ថែមថាទីក្រុងប៉េកាំង មានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញយានដ្រូនសង្រ្គាម ឬហៅថាយន្តហោះគ្មានមនុស្សបើក (UAVs)៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm