សារព័ត៌មានជប៉ុនរាយការណ៍ថា នាវាពិឃាតជប៉ុន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង

2024/09/26 07:33:46 pm        106

សារព័ត៌មាន យ៉ូមីអ៊ូរី (Yomiuri) បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនរបស់រដ្ឋាភិបាលថា កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន SDF បានល្បាតច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធ (២៥ កញ្ញា) ជាលើកដំបូងក្នុងការប៉ុនប៉ងផ្ញើសារទៅកាន់ប្រទេសចិន។

សារព័ត៌មានជប៉ុនមួយនេះបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះថា នាវាពិឃាតរបស់កម្លាំងស្វ័យការពារជប៉ុន SDF ឈ្មោះថា សាហ្សាណាមិ (Sazanami) បានចូលដែនទឹកពីសមុទ្រចិនខាងកើតកាលពីព្រឹកថ្ងៃពុធ ដោយចំណាយពេលជាង ១០ម៉ោង ធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងដើម្បីបញ្ចប់ការឆ្លងកាត់។

ការឆ្លងកាត់នេះត្រូវបានធ្វើឡើងរួមគ្នាជាមួយនាវាកងទ័ពជើងទឹកមកពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយបន្ថែមថា កងទ័ពជើងទឹករបស់ប្រទេសទាំងបីគ្រោងនឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ខណៈសម្តែងការព្រួយបារម្ភពីកំណើនសកម្មភាពយោធារបស់ចិននៅក្នុងតំបន់។ សារព័ត៌មាន Yomiuri និយាយថា កងកម្លាំង SDF របស់ជប៉ុន រហូតមកទល់ពេលនេះបានជៀសវាងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីកុំឱ្យទីក្រុងប៉េកាំង ខឹងសម្បារ។

គួរបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាទៀងទាត់ ដើម្បីទាមទារ "សេរីភាពនៃនាវាចរណ៍"។ កងទ័ពជើងទឹកអាល្លឺម៉ង់ ក៏បានធ្វើការឆ្លងកាត់ក្នុងខែនេះជាលើកដំបូងផងដែរក្នុងរយៈពេលពីរទសវត្សរ៍ ដែលបង្ហាញពីការតាំងចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការឈរជាមួយសម្ព័ន្ធមិត្តលោកខាងលិច៕




អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        1
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm