កម្ពុជាគ្រោងចំណាយថវិកាប្រមាណពីរពាន់លានដុល្លារ ដើម្បីបន្សុំានឹងការប្រែប្រួលអាកាសធាតុ

2024/09/26 09:01:46 pm        174

ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ ប្រទេសកម្ពុជា​មានផែនការ​ចំណាយ​ថវិកាប្រមាណពីរពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីបន្សុំាទៅនឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងជានាយកគម្រោងជាតិ បានលើកឡើង​ក្នុង​សិក្ខា​សាលា​អភិវឌ្ឍសមត្ថភាពស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មាន និងវិស័យ​ឯកជន នៅថ្ងៃទី២៦ ខែកញ្ញានេះ ស្ថិតនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន បានឱ្យដឹងទៀតថា ក្នុងចំណោម​ថវិកា​ប្រមាណ​ពីរ​ពាន់​លាន​ដុល្លារ ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនេះ មានវិស័យចំនួន៣ ដែលមាន​អាទិភាព​ខ្ពស់​ជាង​គេ ដែលក្នុងនោះរួមមាន៖វិស័យធនធានទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ក្រៅពីនេះ មានវិស័យបន្ទាប់បន្សុំផ្សេងៗទៀត។ ឯកឧត្តមបន្តទៀត សម្រាប់ការកាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​វិញ ដោយគិតចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ កម្ពុជាមានផែនការ​ចំណាយ​ថវិ​កាជិ​ត​៦​ពាន់​លានដុល្លារសហរដ្ឋអាមេរិក។

ការប្រែប្រួលអាកាសធាតុ គឺជាការប្រែប្រួលស្ថានភាពអាកាសធាតុដែលអា​ច​កំណត់​អត្ត​សញ្ញាណ​បាន​តាម​រយៈការវិភាគស្ថិតិ ដែលមានការប្រែប្រួលតួលេខមធ្យម និងតួលេខអថេរនៃអាកាសធាតុ ហើយ​ការប្រែប្រួលនោះបន្តកើតឡើងក្នុងរយៈពេលវែងជាច្រើនទសវត្សរិ៍ ឫយូជាងនេះ។ មូល​ហេតុ​នៃ​ការ​ប្រែប្រួលអាកាសធាតុមានដូចជា៖ការបំភាយឧស្ម័នកាបូនិច មេតាន និងឌីអាសូត​មូណូ​អុកស៊ីតជាដើម។

នៅឆ្នាំ២០២៣កន្លងទៅ តាមរយៈកិច្ចប្រជុំកំពូលក្របខណ្ឌUN ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ ប្រទេសកម្ពុជា បានប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកា​ស​ធាតុ។ ការប្តេជ្ញាចិត្តនោះមានដូចជា៖ លុប​ចោល​គម្រោង​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័នLPGវិញ។ អភិវឌ្ឍថ្មី​នៃ​ទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។ បង្កើន​ថា​មពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និង ថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ និងដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ និងផែនការផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm