សម្តេចធិបតី បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យការសម្រេចផ្ដន្ទាទោស​បុរស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ៤នាក់នៅឫស្សីកែវ

2024/09/26 09:12:45 pm        180

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការផ្តន្ទាទោសឲ្យបុរស ដែលបានបើកឡានក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបានបុកឲ្យគេស្លាប់៤នាក់ និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត នៅក្រោមស្ពានខណ្ឌឫស្សីកែវ ហាក់បីដូចជាមិនយុត្តិធម៌ នោះឡើយ ហើយសម្តេច បានបញ្ជាឲ្យក្រសួងយុត្តិធម៌ធ្វើការសើរើចំពោះករណីនេះ ឡើងវិញ ជាបន្ទាន់ផងដែរ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចប្រមាណ៣.៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ប្រើសិទ្ធិអធិបញ្ជាក្នុងការប្ដឹងទៅសាលាឧទ្ធរណ៍ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបង្កឱ្យមនុស្សស្លាប់ចំនួន៤នាក់ ខណៈសាលាដំបូង​រាជធានីភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​ឲ្យជនបង្ករនេះ ​ជាប់ពន្ធ​ធនាគារ​ត្រឹមតែ៥ឆ្នាំ ហើយបានធ្វើ​ឲ្យសាធារណជនមានការរិះគន់ ​និងមិនយល់ព្រម។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ​លើកឡើងថា ​បញ្ហាបុរសម្នាក់ដែលស្រវឹង​ជោគជាំ ហើយបានបើកឡាន​បុកមនុស្សស្លាប់រហូតដល់ទៅបួននាក់ ​នៅក្រោមស្ពាន ខណ្ឌឫស្សីកែវ នាពេលកន្លងទៅនេះ តែត្រូវបាន​តុលាការក្រុងភ្នំពេញ សម្រេចកាត់ក្តីឲ្យជាប់ពន្ធនាគារត្រឹមតែ៥ឆ្នាំនោះ​ហាក់បីដូចជា​មិនសមរម្យ និងយុត្តិធម៌នោះឡើយសម្រាប់ជនរងគ្រោះ ហើយប្រសិនបើច្បាប់កំណត់ត្រឹម​ប៉ុណ្ណឹងមែននោះ ក្រសួងយុត្តិធម៌ត្រូវតែធ្វើវិសោធនកម្មច្បាប់ភ្លាមៗ ចំពោះករណីនេះ។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ ​បានសម្រេចផ្ដន្ទាទោស​បុរសស្រវឹងបើករថយន្ត​បុក​មនុស្ស​ស្លាប់៤នាក់ នៅស្ពានអាកាសឬស្សីកែវ ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ ​និងពិន័យជាប្រាក់ចំនួន ២០ លានរៀល។ ក្រោយតុលាការធ្វើការផ្តន្ទាទោសចំពោះជនជាប់ចោទនេះត្រឹមតែ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ត្រឹមតែ២០លានរៀលនោះ ត្រូវបានមហាជនធ្វើការរិះគន់​យ៉ាងខ្លាំង ​និង​មិនយល់ព្រម​លើការ​សម្រេច​របស់តុលាការនោះឡើយ ​បើ​ទោះបីជា​សាច់ញាតិ​របស់​ជនរងគ្រោះ​ធ្វើការ​ដក​ពាក្យ​បណ្តឹង​ក៏​ដោយនោះ។

គួរម្លឹកថា កាលពីវេលាម៉ោង១៨៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មាន​មនុស្ស​ប្រុសស្រី៤នាក់ បានបាត់បង់ជីវិតភ្លាមៗ​ នៅនឹងកន្លែង​កើតហេតុ ​និងបួននាក់ផ្សេងទៀត​រងរបួសធ្ងន់​ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗ​នៅឯមន្ទីពេទ្យ ក្នុង​ករណីបុរសម្នាក់​បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅ​ក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm