ភ្លៀងធ្លាក់ខ្លាំងវាយប្រហារទីក្រុងម៉ុមបៃ របស់ឥណ្ឌា បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់

2024/09/26 09:28:43 pm        84

ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារទៅលើទីក្រុងហិរញ្ញវត្ថុ ម៉ុមបៃ (Mumbai) របស់ឥណ្ឌា ដោយបង្កឱ្យមានទឹកជំនន់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ ព្រមទាំងធ្វើឱ្យទីក្រុងត្រូវជន់លិច និងបង្ខំឱ្យសាលារៀនត្រូវបិទនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះ។

ផ្នែកខ្លះនៃទីក្រុង Mumbai បានកត់ត្រាទឹកភ្លៀងប្រហែល ២៧៥មីលីម៉ែត្រ (១១ អ៊ីញ) កាលពីល្ងាចថ្ងៃពុធ ដែលបានធ្វើឱ្យចរាចរផ្លូវថ្នល់មានការរំខាន និងពន្យារពេលរថភ្លើងដែលប្រជាជនក្នុងទីក្រុងរាប់លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ក្រុមមន្ត្រីនិយាយថា មនុស្ស ៤នាក់បានស្លាប់ដោយសារឧបទ្ទវហេតុទាក់ទងនឹងភ្លៀង។

ដោយរំពឹងថានឹងមានភ្លៀងធ្លាក់កាន់តែខ្លាំង អាជ្ញាធរបានចេញសេចក្តីជូនដំណឹងពណ៌ក្រហមទូទាំងទីក្រុង និងបានជំរុញឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងលំនៅឋាន។ សាលារៀន និងមហាវិទ្យាល័យនានាត្រូវបានបិទ ហើយអ្នកនេសាទត្រូវបានស្នើមិនឱ្យចេញទៅសមុទ្ររហូតដល់ថ្ងៃសុក្រ (២៧ កញ្ញា) ស្អែកនេះ។ វីដេអូដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញផ្លូវកកស្ទះចរាចរណ៍ ខណៈអ្នកធ្វើដំណើររាប់រយពាន់នាក់បានជាប់គាំងជាច្រើនម៉ោង។

ក្រសួងឧតុនិយមឥណ្ឌា (IMD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងមូសុងរបស់ឥណ្ឌា បានចាប់ផ្តើមឈប់ធ្លាក់ពីភាគពាយព្យនៃប្រទេសកាលពីដើមសប្តាហ៍នេះ ពោលគឺជិតមួយសប្តាហ៍យឺតជាងធម្មតា។ ជាទូទៅភ្លៀងមូសុង ចាប់ផ្តើមធ្លាក់នៅក្នុងខែមិថុនា ហើយចាប់ផ្តើមឈប់វិញនៅថ្ងៃទី១៧ ខែកញ្ញា ប៉ុន្តែភ្លៀងនៅតែបន្តនៅឆ្នាំនេះ ដែលបានជួយបំពេញអាងស្តុកទឹក ប៉ុន្តែក៏បានធ្វើឱ្យខូចខាតដល់ការប្រមូលផលដំណាំនៅក្នុងរដ្ឋមួយចំនួនផងដែរ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm