ចិនបើកការស៊ើបអង្កេតថ្មីប្រឆាំងនឹងពន្ធរបស់កាណាដា លើរថយន្តអគ្គិសនីចិន

2024/09/26 09:37:23 pm        124

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះថា ប្រទេសចិន បានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការរើសអើងអាជីវកម្មថ្មីមួយ ទល់នឹងវិធានការរឹតបន្តឹងដែលធ្វើឡើងដោយប្រទេសកាណាដា រួមទាំងពន្ធបន្ថែមលើរថយន្តអគ្គិសនីរបស់ចិន ផលិតផលដែក និងអាលុយមីញ៉ូម។

ក្រសួងបាននិយាយថា ការស៊ើបអង្កេតប្រភេទនេះជាធម្មតាត្រូវចំណាយពេលបីខែដើម្បីបញ្ចប់ ប៉ុន្តែអាចត្រូវពន្យារពេលក្រោមកាលៈទេសៈពិសេស។

ទីក្រុងប៉េកាំង ក្នុងខែនេះ ក៏បានប្រកាសផែនការស៊ើបអង្កេតការនាំចូលដំណាំផលិតប្រេង កាណូឡា របស់កាណាដា បន្ទាប់ពីទីក្រុងអូតាវ៉ា បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងការដាក់ពន្ធ ១០០% លើរថយន្តអគ្គិសនីចិន និង ២៥% លើអាលុយមីញ៉ូម និងដែកថែបរបស់ចិន។

ជាងពាក់កណ្តាលនៃដំណាំផលិតប្រេង កាណូឡា ដែលនាំចេញពីកាណាដា គឺចូលទៅកាន់ប្រទេសចិន ដែលជាអ្នកនាំចូលគ្រាប់ធញ្ញជាតិផលិតប្រេងដ៏ធំបំផុតរបស់ពិភពលោក។ ចិនបាននិយាយថា ខ្លួនខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ “វិធានការរឹតត្បិតឯកតោភាគីដ៏រើសអើង” របស់កាណាដា ហើយខ្លួនបានស្នើការពិភាក្សាជាមួយកាណាដា នៅអង្គការពាណិជ្ជកម្មពិភពលោក WTO អំពីពន្ធគយទាំងនោះ។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងខ្លាំងក្នុងសប្តាហ៍នេះ បន្ទាប់ពីកាណាដា និយាយថា ខ្លួនពិតជា “ពិចារណា” លើការហាមឃាត់កម្មវិធី សូហ្វវែរ (software) ដែលផលិតដោយចិននៅក្នុងរថយន្តអគ្គិសនី ក្នុងចំណោមវិធានការផ្សេងទៀតដើម្បីទប់ទល់នឹងអ្វីដែលខ្លួនហៅថាភាពលើសចំណុះ និងការគំរាមកំហែងផ្នែកសន្តិសុខ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm