តំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបំផ្លាញយន្តការបែកចែកអំណាចសកល ដែលបណ្តាលឲ្យមានការធ្លាក់ចុះនូវទំនាក់ទំនងការទូតប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាការបំផ្លាញបណ្តាញទំនាក់ទំនងដោះស្រាយវិបត្តិផងដែរ។
លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខUNថា៖«ការខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន និងផ្កាយរណបរបស់ខ្លួន បានបំផ្លាញយន្តការបែកចែកអំណាចសកលពិភពលោក និងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមូលដ្ឋាន ស្ទើរតែទាំងស្រុង។ នៅក្នុងបរិបទនេះ យើងកំពុងប្រឈមនឹង ការធ្លាក់ចុះនូវទំនាក់ទំនងការទូតប្រកបដោយវិជ្ជាជីវៈ និងវប្បធម៌នៃការសន្ទនា ដែលត្រូវបានបំផ្លាញទាំងស្រុង ដោយការគំរាមកំហែង និងសេចក្តីថ្លែងការណ៍បង្កហេតុអាក្រក់មួយចំនួន។
យើងមើលឃើញបញ្ហានេះទាំងស្រុងនៅក្នុងទំនាក់ទំនងការទូតបែបគំរាមកំហែង ដែលគ្របដណ្ដប់នៅទីស្នាក់ការក្រុមប្រឹក្សាសន្តិសុខ និងនៅក្នុងUN ទាំងមូល។ ជាលទ្ធផល បណ្តាញទំនាក់ទំនងដោះស្រាយវិបត្តិ បានធ្លាក់ចុះ រហូតដល់ដួលរលំទាំងស្រុង។ ដូច្នេះហើយ ដោយសារគ្មានអ្វីដែលអាចធ្វើឲ្យមនុស្សជាតិឆ្លងផុតពីសង្គ្រាមត្រជាក់បាន ពិភពលោក គឺគ្មានការការពារ ហើយការបង្កហេតុណាមួយ ឬចំណាត់ការដែលខ្វះការប្រុងប្រយ័ត្ន អាចនាំឲ្យជម្លោះជាសកលកើតឡើង»។