គណៈបញ្ជាការឯកភាព ស្រុកមោងឫស្សី បានសហការគ្នាជាមួយរដ្ឋបាលជលផលអង្លង់វិល ដឹកនាំដោយ លោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តចុះបង្រ្កាបបទល្មើសនេសាទ នៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើនយកទៅកម្ទេចចោលភ្លាម។
លោកបឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី បានឲ្យដឹងថា ក្រោយប្រតិបត្តិការ ក្រុមការងារបានរឹបអូសឧបករណ៍ជាច្រើន យកទៅកម្ទេចចោលភ្លាមៗ ដូចជាឡុកចាប់ត្រី សាច់មងជាង២០០០ម៉ែត្រ បង្គោលដាក់ស្បៃ និងអួនជិត១០០០បង្គោល និងត្រីតូចៗជិតមួយ រយគីឡូក្រាមយកទៅលែងនៅក្នុងបឹងវិញផងដែរ។
លោក បឿន សុវណ្ណ បានឲ្យដឹងដែរថា ចាប់ពីពេលនេះតទៅរដ្ឋបាលស្រុកមោងឫស្សី នឹងធ្វើការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើទឹកដីមោងឫស្សីឲ្យដូចភ្លៀងរលឹម ហើយ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជានេសាទ ដែលធ្វើនេសាទត្រូវបញ្ឈប់សកម្មភាពដែល ខុសច្បាប់ជាបន្ទាន់ផងដែរ បើពុំដូច្នេះទេអាជ្ញាធរនឹងចាត់វិធានការទៅតាមច្បាប់ជលផលជា ធរមានជាក់ជាមិនខាននោះឡើយ៕






