មន្ទីរបញ្ចកោណ៖ អាមេរិកមិនបានគាំទ្រផ្នែកចារកម្មដល់អ៊ីស្រាអែល សម្រាប់ប្រតិបត្តិការ នៅលីបង់

2024/09/26 10:37:31 pm        30


មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា) បាននិយាយថា យោធាសហរដ្ឋអាមេរិកមិនបានផ្តល់ការគាំទ្រផ្នែកចារកម្មណាមួយដល់អ៊ីស្រាអែលនោះទេ សម្រាប់ប្រតិបត្តិការរបស់ប្រទេសនេះ នៅក្នុងប្រទេសលីបង់។

ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh ក៏បាននិយាយផងដែរថា មិនមានការលុកលុយផ្លូវគោករបស់អ៊ីស្រាអែលចូលទៅក្នុងប្រទេសលីបង់ ទំនងជាជិតកើតមាននោះទេ ប៉ុន្តែបានបញ្ជូនអ្នកសារព័ត៌មានទៅអ៊ីស្រាអែល ដើម្បីសួរអំពីប្រតិបត្តិការ និងផែនការរបស់ប្រទេសនេះ។

នៅពេលត្រូវបានសួរអំពីថា តើសហរដ្ឋអាមេរិកកំពុងគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែល នៅលីបង់ ក្នុងនោះរួមទាំងការគាំទ្រផ្នែកចារកម្មដែរ ឬអត់ លោកស្រី Singh បានឆ្លើយថា៖ «អត់ទេ គ្មានការគាំទ្រទេ»។ លោកស្រីបានប្រាប់ថា៖ «នៅពេលនិយាយអំពីប្រទេសលីបង់ យោធាសហរដ្ឋអាមេរិក មិនមានការពាក់ព័ន្ធក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនោះទេ»។

យ៉ាងណាក្ដី គេនៅមិនច្បាស់ទេថា តើការកត់សម្គាល់របស់លោកស្រី Singh មានពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងពេលជាក់ស្តែងណាមួយ ជុំវិញមីស៊ីលរបស់ក្រុមហេសបូឡា ដែលអាចនឹងបាញ់ឆ្ពោះទៅអ៊ីស្រាអែលដែរ ឬទេ។

ប្រមុខយោធាអ៊ីស្រាអែល បានប្រាប់ទាហានកាលពីថ្ងៃពុធថា ការវាយប្រហារតាមអាកាស នៅលីបង់ នឹងបន្តមានក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា និងដើម្បីរៀបចំផ្លូវ សម្រាប់ប្រតិបត្តិការជើងគោកដែលអាចមានដោយកងកម្លាំងអ៊ីស្រាអែល។ 

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ បានកំណត់គោលដៅទៅលើមេដឹកនាំក្រុមហេសបូឡា និងបានវាយប្រហារទីតាំងរាប់រយកន្លែងចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ ជាកន្លែងដែលមនុស្សរាប់សែននាក់ បានភៀសខ្លួនចេញពីតំបន់ព្រំដែន ខណៈដែលក្រុមនេះបានបាញ់រ៉ូកែតជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm