ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅខេត្ត South Khorasan ភាគខាងកើតប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់៥០នាក់។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តី លោក Mohammad-Ali Akhoundi អគ្គនាយកនៃទីស្នាក់ការគ្រប់គ្រងវិបត្តិខេត្ត បាននិយាយថា ក្នុងចំណោមកម្មករ១៦នាក់ ដែលរងរបួសនៅក្នុងការផ្ទុះនៅអណ្តូងរ៉ែនៅក្នុងស្រុក Tabas មាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយម្នាក់ត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីប៉ះពាល់ក្បាល។
ការផ្ទុះអណ្តូងរ៉ែ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងផ្លូវរូងក្រោមដីអណ្តូងរ៉ែមួយកន្លែង មានចម្ងាយប្រហែល៥៤០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងតេអេរ៉ង់ ដែលបង្កឡើងដោយឧស្ម័នមេតានកើនឡើងភ្លាមៗ។
លោក Akhoundi បាននិយាយថា នៅអំឡុងពេលនោះ មានកម្មករ ៦៥ នាក់ កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែ ដោយបានកែសម្រួលពីតួលេខដំបូងរបស់កម្មករមានចំនួនដល់ ៦៩ នាក់។