នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋមួយចំនួននៅទីក្រុង Beirut បង្ហាញការមានះ ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា អស់រយៈពេល ១សប្តាហ៍មកហើយនៅប្រទេសលីបង់ ។
លោក Abbas Alawi គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Beirut និយាយថា ពួកយើងនឹងមិនបញ្ឈប់សង្រ្គាមនេះឡើយ រហូតដល់សង្រ្គាមបានបញ្ឈប់នៅប៉ាឡេស្ទីន ។
ដោយឡែក លោក Samer ដែលជាប្រតិបត្តិករទេសចរណ៍ បានរិះគន់ដំណើរការស្វែងរកសន្តិភាព អំឡុងជម្លោះមុនៗ ។
លោកបានសួរថា តើរយៈពេលប៉ុន្មានឆ្នាំដែលកិច្ចព្រមព្រៀង Oslo និងកិច្ចចរចានៅតែបន្តនោះ? អ៊ីស្រាអែល ឆ្លើយតបមួយគត់ គឺប្រើកម្លាំង ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីលីបង់លោក Najib Mikati បានបង្ហាញក្តីសង្ឃឹមថា បទឈប់បាញអាចនឹងឈានដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ គឺជាសង្រ្គាមមួយដែលបានធ្វើឲ្យរង្គោះរង្គើដល់ប្រទេសរបស់លោក និងធ្វើឲ្យមានក្តីបារម្ភដល់ការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែល ៕