ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើនាវាចំនួន ៥គ្រឿង និងអង្គភាពដឹកជញ្ជូន ២ផ្សេងទៀត នៅក្រោមប្រព័ន្ធទណ្ឌកម្មលើរុស្ស៊ី។
កាលពីដើមខែនេះ ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើនាវាចំនួន ១០គ្រឿងបន្ថែមទៀត ជាអ្វីដែលត្រូវបានហៅថា «កងនាវាស្រមោល» របស់រុស្ស៊ី ដែលខ្លួននិយាយថា ប្រើប្រាស់ការអនុវត្តខុសច្បាប់ ដើម្បីជៀសវាងពីការរឹតបន្តឹងរបស់លោកខាងលិចលើប្រេងរុស្ស៊ី។
រុស្ស៊ីច្រានចោលសម្ពាធរបស់លោកខាងលិច ក្នុងការកំណត់ការនាំចេញប្រេងរបស់ខ្លួន ហើយក្នុងឆ្នាំកន្លងទៅ មានការកើនឡើងនូវចំនួននាវាដឹកជញ្ជូនទំនិញ ដែលមិនត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ ឬធានាដោយអ្នកផ្តល់សេវាស្តង់ដាររបស់លោកខាងលិច។
អង្គភាពដែលត្រូវបានដាក់ទណ្ឌកម្ម នៅថ្ងៃព្រហស្បតិ៍នេះ គឺ White Fox Ship Management និង Ocean Speedstar Solutions OPC។ ចំណែកនាវា មានឈ្មោះ Asya Energy, Pioneer, North Sky, SCF La Perouse និង Nova Energy៕