ព្យុះសង្ឃរា Helene បន្តបង្កើនកម្លាំងរបស់វា ពេលដែលវាបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក ។
ព្យុះកម្រិតទី ១នេះ ស្ថិតនៅតាមផ្លូវបង្កើនកម្លាំងភ្លាមៗរបស់វាជាព្យុះដ៏គ្រោះថ្នាក់កម្រិតទី ៤ នៅពេលដែលវាបោកបក់ដល់ដីគោកនៅរដ្ឋ Florida នាល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងស្រុកម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងនោះការព្យាករណ៍ផ្លូវការ និងការព្រមាន បានឲ្យដឹងថា ផលប៉ះពាល់របស់វាគឺជាគ្រោះមហន្តរាយ និងគំរាមកំហែងដល់អាយុជីវិត ។
អភិបាលរដ្ឋ Florida, Georgia, North Carolina, South Carolina និងរដ្ឋ Virginia បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន មុនការបោកបក់មកដល់ដីគោករបស់ព្យុះ Helene ។
ឧបទ្វីប Yucatán របស់ម៉ិកស៊ិក និងតំបន់ទេសចរណ៍ Cancún និង Cozumel រងការខូចខាតធ្ងន់ធ្ងរ ពេលព្យុះ Helene បោកបក់សសៀរតំបន់ឆ្នេរភាគឦសានរបស់ពួកគេ ប៉ុន្តែវាពុំបានបោកបក់ដល់ដីគោកនោះទេ ៕


