អ៊ីស្រាអែលទម្លាក់គ្រាប់បែកគ្រប់ទីកន្លែងលើលីបង់ បង្ខំឲ្យមនុស្សរត់ភៀសខ្លួនចូលប្រទេសស៊ីរីហែកហួរដោយសង្រ្គាមស្រាប់

2024/09/27 04:57:42 pm        106

ការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅរបស់ក្រុមហេសបូឡា បានប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចដល់ជនស៊ីវិលក្នុងតំបន់ ដែលត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកសុវត្ថិភាព។

ការវាយប្រហារឆ្លងព្រំដែនដោយអ៊ីស្រាអែល និងក្រុមហេសបូឡា បានបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវរត់ភៀសខ្លួនគេចចេញពីគ្រាប់បែកនៅសងខាងប្រទេសទាំង២។

ក្នុងប្រទេសលីបង់ ការវាយប្រហារតាមអាកាសនៅតែបន្តរបស់អ៊ីស្រាអែលបានធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់ជាង៦០០នាក់ និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់រងរបួស និង ប្រជាពលរដ្ឋប្រមាណ ៩០.០០០នាក់ទៀតភៀសខ្លួន។    

  

អ្នកដែលបោះបង់ផ្ទះសម្បែងមួយចំនួនបានប្រាប់ទូរទស្សន៍ BBC ពីហេតុការណ៍ដែលពួកគេធ្លាប់បានឆ្លងកាត់ ដោយទុកចោលទ្រព្យសម្បត្តិ ហើយត្រូវពឹងលើមនុស្សចម្លែកដើម្បីរស់។ការប៉ះទង្គិចគ្នាជិតមួយឆ្នាំបានដេញមនុស្សរាប់ម៉ឺននាក់ដែលរត់ភៀសខ្លួនដើម្បីមានជីវិតរស់រួចមកហើយ ភាគច្រើនមកពីតំបន់ព្រំដែនភាគខាងត្បូង និងជ្រលងភ្នំ បេកាអា (Bekaa) ភាគខាងកើតលីបង់។ 

ខណៈអំពើហិង្សាបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សជាច្រើនទៀតបានភៀសខ្លួនពោពេញដោយភាពរងទុក្ខ។ព្រោះតែប្រទេសលីបង់ហ៊ុំព័ទ្ធដោយអ៊ីស្រាអែល និងសមុទ្រមេឌីទែរ៉ាណេ ការឆ្លងចូលទៅក្នុងប្រទេសស៊ីរី គឺជាជម្រើសតែមួយគត់ដែលអាចរកបានសម្រាប់ការចាកចេញតាមផ្លូវគោក ទោះដឹងថាស៊ីរីជាប្រទេសហែកហួរដោយសង្រ្គាមស្រាប់ក៏ដោយ។

ក្រុមអាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេបានកត់ត្រាការឆ្លងព្រំដែនរបស់ពលរដ្ឋស៊ីរីដែលរស់នៅក្នុងលីបង់ ១៥.៦០០ នាក់ និងពលរដ្ឋលីបង់ ១៦.១៣០ នាក់ ចូលទៅក្នុងទឹកដីស៊ីរី ។ ប្រភពសន្តិសុខស៊ីរីបានប្រាប់សារព័ត៌មានAFP ថាមនុស្សជាង២២.០០០នាក់ រួមទាំងជនជាតិលីបង់ជាង៧.០០០នាក់បានឆ្លងពីលីបង់ចូលទៅស៊ីរីក្នុងសប្តាហ៍នេះតាមរយៈច្រកព្រំដែនចំនួនពីរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm