របបសឹកមីយ៉ាន់ម៉ា ជំរុញឱ្យក្រុមប្រឆាំងប្រដាប់អាវុធ ចូលរួមនយោបាយក្នុងការបោះឆ្នោត

2024/09/27 05:26:44 pm        227

យោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) បានជំរុញឱ្យគូប្រជែងប្រដាប់អាវុធរបស់ខ្លួនបោះបង់ចោលនូវអ្វីដែលខ្លួនហៅថា “អំពើភេរវកម្ម” ហើយចូលរួមក្នុងដំណើរការនយោបាយនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយ នៅក្នុងការផ្សព្វផ្សាយដែលមិននឹកស្មានដល់មួយដល់សត្រូវ ដែលបន្ទាប់មកត្រូវបានបដិសេធយ៉ាងឆាប់រហ័ស។

មីយ៉ាន់ម៉ា បានជាប់គាំងក្នុងសង្គ្រាមស៊ីវិល ដោយរបបសឹកកំពុងប្រយុទ្ធនៅលើសមរភូមិមុខជាច្រើនប្រឆាំងនឹងចលនាតស៊ូប្រដាប់អាវុធ ហៅថា កងកម្លាំងការពារប្រជាជន PDF ដែលជាសម្ព័ន្ធមិត្តជាមួយក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើនដែលមានប្រវត្តិជូរចត់ជាមួយយោធា។

រដ្ឋាភិបាលយោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីសន្តិភាពដ៏អស់កល្បជានិរន្តរ៍ និងការអភិវឌ្ឍន៍រួមគ្នាជាមួយប្រជាជន ក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្រុមភេរវករ និងកងកម្លាំង PDF ដែលប្រឆាំងនឹងរដ្ឋ គួរតែចាកចេញពីផ្លូវភេរវកម្មប្រដាប់អាវុធ ហើយយើងសូមអញ្ជើញពួកគេឱ្យចូលរួមក្នុងនយោបាយបក្ស និងផ្លូវបោះឆ្នោត”។

នេះគឺជាសំណើផ្សះផ្សារលើកដំបូងរបស់យោធាដល់គូប្រជែងរបស់ខ្លួន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក ដែលធ្លាប់បានប្រឆាំងនឹងការអំពាវនាវអន្តរជាតិឱ្យចូលទៅក្នុងកិច្ចសន្ទនាជាមួយនឹងអ្វីដែលខ្លួនទទូចថាជាភេរវករបំផ្លាញប្រទេស។

ប៉ុន្តែរដ្ឋាភិបាលស្រមោលរួបរួមជាតិ NUG របស់មីយ៉ាន់ម៉ា បានច្រានចោលភ្លាមៗនូវការសំណើរបស់យោធាដល់សាខាប្រដាប់អាវុធរបស់ខ្លួនគឺកងកម្លាំង PDF មួយនោះ ដោយអ្នកនាំពាក្យ NUG និយាយថា ការផ្តល់ជូននេះមិនមានតម្លៃគួរឱ្យពិចារណាទេ ហើយថារបបសឹកពុំមានសិទ្ធិអំណាចក្នុងការរៀបចំការបោះឆ្នោតឡើយ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm