ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍តាមព្រៃ Darien Gap ប្រទេសប៉ាណាម៉ា ធ្លាក់ចុះ៣៥%

2024/09/27 05:51:52 pm        281

មន្ត្រីព្រំដែនប្រទេសប៉ាណាម៉ា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍តាមព្រៃ Darien Gap ដ៏គ្រោះថ្នាក់ដែលភ្ជាប់ប្រទេសប៉ាណាម៉ា ទៅកាន់ប្រទេសកូឡុំប៊ី បានធ្លាក់ចុះជាងមួយភាគបី ក្នុងរយៈពេល៩ខែដំបូងនៅឆ្នាំនេះ។

លោក Alexis de Gracia ប្រធានកងពលភាគខាងកើតនៃអង្គភាពសេវាព្រំដែនជាតិ បាននិយាយដោយដកស្រង់ទិន្នន័យផ្លូវការថា នៅចន្លោះខែមករាដល់ថ្ងៃទី២៥ ខែកញ្ញា ជនអន្តោប្រវេសន៍ ២៥៩.៧១២នាក់ បានទៅដល់ប្រទេសប៉ាណាម៉ា តាមព្រៃ Darien ដែលបានថយចុះ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

អាជ្ញាធរប្រទេសប៉ាណាម៉ា សន្មត់ការធ្លាក់ចុះនេះដោយសារវិធានការសន្តិសុខកាន់តែតឹងរ៉ឹង ដែលបានអនុវត្តដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកចូសេ រ៉ាអ៊ូល មូលីណូ(Jose Raul Mulino) ចាប់តាំងពីលោកបានឡើងកាន់តំណែងនៅថ្ងៃទី១ ខែកក្កដា។

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មី រួមមានការបិទផ្លូវមួយចំនួនឆ្លងកាត់ព្រៃ និងបង្កើនការនិរទេសដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

ទិន្នន័យនេះ ក៏កើតមានឡើងជិតបួនខែ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបង្កើតបម្រាមសិទ្ធិជ្រកកោនលើជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក។

ប្រទេសប៉ាណាម៉ា បានក្លាយជាច្រកឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ដែលពួកគេភាគច្រើន ព្យាយាមដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ចំនួន ៥២០.០០០នាក់ ភាគច្រើនជាជនជាតិវេណេស៊ុយអេឡា បានឆ្លងកាត់ព្រៃ Darien ដើម្បីស្វែងរកឱកាសកាន់តែប្រសើរនៅភាគខាងជើង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm