កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមុទ្ធរួមគ្នារយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ

2024/09/27 06:13:29 pm        282

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា​គ្នាអំពី​ការ​ធ្វើ​លំហាត់​សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១៥ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា លើ​របៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រំលំអគារតែម្តង។

នៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និងជាអនុប្រធានប្រចាំការ គណៈកម្មការអន្តរក្រសួង បានរាយការណ៍​ជូន​កិច្ច​ប្រជុំនូវរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារ និងទិសដៅ​អនុវត្ត​បន្ត​របស់​លេខា​ធិការដ្ឋាន និងអនុគណៈកម្មការជំនាញពាក់ព័ន្ធ នៃគណៈកម្មការ​អន្តរ​ក្រសួង​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ក្នុងពេលកន្លងមកដូចជា ការងារពិធីការ ការងាររៀបចំផែនការ​ធ្វើ​លំហាត់​សមយុទ្ធការរៀបចំខ្លឹមសារ កម្មវិធីកីឡា សិល្បៈ ការផ្សព្វផ្សាយព័ត៌មាន ការងារធានា ការងារ​ការពារ​សន្តិសុខ និងការចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើលំហាត់សមយុទ្ធជាដើម។

នៅក្នុងកិ​ច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានកោតសរសើរ និងវាយ​តំលៃ​ខ្ព​ស់​ចំពោះ​អនុ​គណៈកម្មការ​ជំនាញពាក់ព័ន្ធ នៃគណៈកម្មការអន្តរក្រសួង ដែលបានខិតខំ​បំពេញ​ការងារ​ក្នុង​ពេល​កន្លង​មក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញអោយ អនុគណៈកម្មការ​ជំនាញ​ទាំង​អស់​បន្តការសហគ្នាជាមួយ ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធ្វើជា​ធាតុចូល​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេសកម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាអោយសម្រចបានជោគជ័យ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm