ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានបង្ហាញក្រិត្យប្រតិបត្តិថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដែលបានផ្តោតលើអំពើហិង្សាដោយកាំភ្លើង។
អំពើហិង្សាដោយកាំភ្លើង គឺជាបញ្ហាដ៏ចម្រូងចម្រាសមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរវាងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Harris ។

លោកស្រី Harris និយាយថា វាពុំមែនជាជម្រើសពិតដែលកំណត់ថា អ្នកគាំទ្រចំពោះវិសោធនកម្ម ទីពីរក៏បាន ឬអ្នកចង់ឲ្យគេដកហូតអាវុធរបស់មនុស្សគ្រប់គ្នាក៏បាន។ ប៉ុន្តែខ្ញុំវិញ ខ្ញុំគាំទ្រវិសោធនកម្មទីពីរ។

ក្រិត្យរបស់ លោក Biden ប្រយុទ្ធប្រឆាំងការគំរាមកំហែងកើនឡើងពីអាវុធបោះពុម្ព3D អាវុធកែច្នៃចម្រុះ និងធ្វើឲ្យប្រសើរការទប់ទល់ការបាញ់ប្រហាដ៏សកម្មនៅតាមសាលារៀន ហើយបង្កើតក្រុមការងារសហព័ន្ធថ្មីដើម្បីវាយតម្លៃការគំរាមកំហែងបង្កឡើងដោយអាវុធកែច្នៃពីកាំភ្លើងយន្ត ដែលផ្តល់សមត្ថភាពដល់ការប្រើប្រាស់កាំភ្លើងដៃ ឬអាវុធពាក់កណ្តាលស្វ័យប្រវត្តិផ្សេងទៀតមានកម្លាំងស្មើរ ឬ លើសពីកម្រិតនៃការបាញ់របស់កាំភ្លើងយន្តយោធា។