ស៊ីម៉ាក់ ជំរុញសិក្ខាកាមខិតខំបន្តចំណេះដឹងរបស់ខ្លួនអោយកាន់តែល្អ នឹងអាចមានឱកាសក្លាយជាថ្នាក់ដឹកនាំ

2024/09/27 06:40:12 pm        44

កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ប៉ូលីន ប្រធាននាយកដ្ឋានកណ្តាល តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជំរុញសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនរំលឹកបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣, វគ្គហ្វឹកហ្វឺនបច្ចេកទេសអ្នកបញ្ជាសុនខប្រតិបត្តការប្រឆាំងភេវរកម្ម, និងសិក្ខាសាលាស្តីពីបច្ចេកទេសសុនខល្បាត អោយយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ត ដើម្បីអាចប្រែក្លាយខ្លួនទៅជាប្រធានក្រុម ឬជាថ្នាក់ដឹកនាំតាមច្ចេកទេសរបស់ខ្លួន ជាពិសេសបានជួយដល់សង្គមជាតិ ប្រជាជន និងរំដោះដីដែលមានមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ អោយមានសុវត្ថិភាព សន្តិសុខល្អដល់ការអភិវឌ្ឍន៍ផងដែរ។

ឯកឧត្តម ឯក ប៉ូលីន បានលើកឡើងថា៖ វគ្គបច្ចេកទេសកទាំង៣នេះ បង្កើតឡើងក្នុងគោលបំណងហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់សិក្ខាកាមមកពីអង្គភាពស៊ីម៉ាក់ នគរបាល កងរាជអាវុធហត្ថ យោធា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការរំដោះដីមានមីន អោយមានសុវត្ថិភាព សន្តិសុខល្អ ។ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរបស់អង្គភាពស៊ីម៉ាក់ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្រ្គោះជីវិត និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា៖ សិក្ខាកាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់ នៅពេលដែលចេញពីសាលាហ្វឹកហ្វឺន ទៅបម្រើការងារត្រូវយកចិត្តទុកដាក់ដោយយកចំណេះជំនាញទាំងអស់នេះ ទៅអនុវត្ត និងបម្រើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះអ្នកទាំងអស់នេះហើយដែលស្នងពីជនាន់មុន ដូច្នេះរាល់បទពិសោធន៍ និងចំណេះដឹងដែលទទួលបាន សង្ឃឹមថានៅថ្ងៃអនាគតពិតជាអាចធ្វើបាន និងត្រូវអភិវឌ្ឍខ្លួនជានិច្ច ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យមានការរីកចម្រើន និងមានសុខសន្តិភាព៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm