អាជ្ញាធរអេដស៍បើកកិច្ចប្រជុំអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍

2024/09/27 07:13:00 pm        214

អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រុមប្រឹក្សា​បច្ចេកទេសអា​ជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការឆ្លើយ​តបនឹងមេរោគអេដស៍ ក្នុងការបង្ការការ​ចម្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន​គន្លឹះ”​។

កិច្ចប្រជុំនេះ មានការអញ្ជើញជាអធិបតីដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ zoom ផង។

ក្នុង​ឱកាសនោះ ឯកឧត្តមបណ្ឌិតបានកោតសរសើរក្រុមប្រឹក្សាបច្ចេកទេស ដែលបាន​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ជាពិសេសការ​ជំរុញ​ការងារ​បង្ការ​លើ​ក្រុម​ប្រជាជន​គន្លឹះ​ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍ នៅកម្ពុជា បានធ្លាក់ចុះជា​បន្ត​បន្ទាប់​មក​នៅ​ត្រឹម​តែ ៥% នៅឆ្នាំ២០២៣។

ឯកឧត្តមបន្តថា លទ្ធផលប្រសើរនេះ បានមកអាស្រ័យដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ថ្នាក់​ដឹកនាំ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការគាំទ្រពី អតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបាន​អំពាវ​នាវ​ជា​ចលនា​ជាតិ​តែ​មួយ​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និងគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា។

ចំណែកលោកវេជ្ជបណ្ឌិត វិត ស្រេង សមាជិកក្រុមប្រឹក្សាបច្ចេកទេស និងជាប្រធានគម្រោង​បង្ការ​អេដស៍​ភូមិភាគឧត្តរ នៃអង្គការ RHAC បានបង្ហាញពីគោលបំណងនៃគម្រោង គឺបង្កើនការ​ស្វែងរ​ក​ករណី​វិជ្ជ​មានថ្មី ក្នុងចំណោមក្រុមប្រឈមខ្ពស់ (នារីធ្វើការនៅសេវាកម្សាន្ត បុរសស្រឡាញ់​ភេទ​ដូច​គ្នា និងអ្នកក្លែងភេទ) តាមអន្តរាគមន៍ថ្មីៗ និងពង្រីកតំបន់គ្របដណ្តប់ និងជំរុញ​ការ​ប្រើថ្នាំ​ប្រឹព និងស្រោមអនាម័យ ដែលមានតំបន់គ្របដណ្តប់ និងអ្នកទទួលផល នៃគម្រោង​រ៉ាក់​នេះ​ដែល​គ្រប​ដណ្តប់​១៣ខេត្តនៅភាគខាងលិច និងខាងជើងនៃប្រទេស (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងរតនគិរី) និងមានក្រុមគោលដៅ ជាង ៤ ម៉ឺននាក់ទៀត៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm