កម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ពីពិព័រណ៍ចិន-អាស៊ាន លើកទី២១នៅប្រទេសចិន

2024/09/27 07:33:40 pm        170

ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី២១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់រហូតចំនួន ៥គ្រឿងឯណោះ ដែល​លទ្ធ​ផល​នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ក្នុង​ស្រុកបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងនាំយកអ្វី​ដែល​ល្អៗ​ទៅ​បង្ហាញ​ជូន​កម្ម​វិធី​ដ៏ធំមួយ​នេះ​នៅប្រទេសចិន។

យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ពានរង្វាន់ចំនួន៥ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ រួមមាន ១.ពានរង្វាន់ក្នុងការរៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់​ក្នុង​ការ​រៀបចំ​អ្នក​តាំង​ពិព័រណ៍, ៣.ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍អនឡាញ, ៤.ពានរង្វាន់​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និង៥.ពានរង្វាន់​ក្នុង​ការ​រៀបចំ​ផលិតផល​តាំង​ពិព័រណ៍​តាមផ្នែកបានល្អ។

លោក ធា កក្កដា អ្នកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុន ថៃហ្គ័រ ផោវ័រ (Tiger Power) ដែល​បាន​ចូលរួម​តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខទំនិញនៅក្នុងកម្មវិធីពិព័រណ៍នេះបានឲ្យដឹងថា នេះ​គឺ​ជា​ទីលើក១ ដែលក្រុមហ៊ុនលោកបានចូលរួម និងយល់ឃើញថា ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយសារកម្ពុជាកាន់តែមានសមត្ថភាពក្នុងការនាំយកផលិតផល ក៏ដូចជា​បង្ហាញ​នូវ​អ្វីដែលខ្មែរកំពុង​មាន​ទៅកាន់​អ្នកចូលរួ​ម​ក្នុង​ព្រឹត្ត​ការណ៍នេះទាំង​មូលជាពិសេសកា​រ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និងសក្តានុពលរបស់កម្ពុជា។

ឧកញ៉ា ស៊ិន ចន្ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អេស អឹម អ៊ី ត្រេឌីង ម.ក បាន​លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខ្មែរកាន់តែអស្ចារ្យក្នុងការនាំយកនូវអ្វីដែលថ្មី ហើយប្លែក និង​លើគ្រប់វិស័យទៅបង្ហាញជូនពិភពលោក។ លោបានបន្តថា ជាលទ្ធផល​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​ក្នុងពេលនេះ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស​ក្នុង​អាណត្តិ​ដឹ​កនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញ​ពី​ទិស​ដៅ​ខាង​មុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅមក។

សូមបញ្ជាក់​ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង​វិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងកម្មវិធីនេះដែរ កម្ពុជា​បានរៀបចំសាងសង់ពន្លាជាតិ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្រៅពី​នេះ​ក៏​មានការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខទំនិញ ដើម្បី​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់អ្នកចូលរួម​ទស្សនាក្នុង​កម្ម​វិធី​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ៕​ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm