ក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា អាជ្ញាធរអាមេរិក បានចោទប្រកាន់ជនជាតិរុស្ស៊ីពីរនាក់ គឺលោក Sergey Ivanov និង លោក Timur Shakhmametov ពីបទលាងលុយកខ្វក់។
អាជ្ញាធរអាមេរិកជឿថា ជនជាតិរុស្សីទាំងនេះ បានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការសេវាកម្មលាងលុយ ដែលបម្រើដល់ឧក្រិដ្ឋជនតាមអ៊ីនធឺណិត។

អគ្គរដ្ឋអាជ្ញារង លោកស្រី Lisa Monaco បាននិយាយថា៖«ជនជាតិរុស្សីទាំងពីរនាក់ ដែលត្រូវបានចោទប្រកាន់នៅថ្ងៃនេះ ត្រូវបានចោទប្រកាន់ថា បានយកប្រាក់រាប់លានដុល្លារពីការលាងលុយកខ្វក់ដ៏ច្រើន ដាក់ក្នុងហោប៉ៅរបស់ខ្លួន និងផ្តល់ដល់បណ្តាញឧក្រិដ្ឋជនតាមអ៊ីនធឺណិត នៅជុំវិញពិភពលោក» ។
យោងតាមក្រសួងយុត្តិធម៌ «សេវាសម្ងាត់របស់សហរដ្ឋអាមេរិក បានអនុវត្តដីការឹបអូសដែលពីតុលាការសហព័ន្ធនៃរដ្ឋ Maryland ប្រឆាំងនឹងឈ្មោះដែនគេហទំព័រចំនួនពីរ ដែលត្រូវបានប្រើដើម្បីគាំទ្រដល់ការលាងលុយឌីជីថល គឺគេហទំព័រ Cryptex.net»។
មុននេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងគេហទំព័រ Ivanov និង Cryptex។