នគរ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ ចំពោះ​ឧបាយកល​សកម្មភាព​របស់​ក្រុម​អមិ

2021/04/27 09:59:58 am        26

ភ្នំពេញ ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ក្រើនរំលឹក​ដល់​នគរបាល នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ទាំងអស់​ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ​ចំពោះ​ឧបាយកល ​សកម្មភាព​របស់​ក្រុម​អមិត្ត ដែល​ពង្រីក​នូវ​ផែនការ​កខ្វក់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល ​និង​ត្រូវ​ស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រ ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​បាន​មកពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។


ក្នុងឱកាស ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ដល់​នាយ​នគរបាល​ជាន់ខ្ពស់ នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ​បាន​លើកឡើងថា​« ក្នុងនាម​យើង​ជា​នគរបាល ត្រូវ​ដឹងគុណ និង​មាន​ភក្ដីភាព ការពារ​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ចំពោះ​ឧបាយកល ​សកម្មភាព​របស់​ក្រុម​អមិត្ត ​ដែល​ពង្រីក​នូវ​ផែនការ​កខ្វក់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​អង្គភាព និង​បន្ត​ប្រពៃណី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​បន្ដទៀត​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ពិសេស​យានយន្ដ​ដែល​បំពាក់​ផ្លាកលេខ​អង្គភាព​ជាដើម​នោះ​»​។

ជាមួយគ្នា​នោះដែរ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ថ្លែង កោតសរសើរ​ដល់​មន្ដ្រី​នគរបាល នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ រហូត​ទទួល​បាន​នូវ​មុខតំណែង និង​ដំឡើង​​ឋានន្តរសក្ដិ ខណៈ​អ្វីដែល​ទទួលបាន​នៅថ្ងៃនេះ ​គឺ​បានមកពី​អ្វីដែល​សាមីខ្លួន​ខិតខំ​ប្រឹងប្រែង​កន្លងមក​ ​។

បើ​តាម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី មន្ដ្រីនគរបាល​ដែល​ទទួល​បាន​មុខតំណែង ​និង​ដំឡើង​​ឋានន្តរសក្ដិ​ទាំងអស់ ត្រូវ​គិតថា​ នេះ​ជា​បន្ទុក​ថ្មី​បន្ថែមទៀត​សម្រាប់​ខ្លួនឯង ​ពោល​ត្រូវយក​អ្វីដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​នេះ ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ និង​ទៅតាម​អ្វីដែល​ជា​ការ​បញ្ជា​ដឹកនាំ ហើយ​មិនត្រូវ​យក​ទៅ​គៀបសង្កត់​ប្រជាពលរដ្ឋ​នោះទេ​។ បន្ថែម​ពីនេះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ ក៏បាន​ក្រើនរំលឹក​ និង​ណែនាំ​នូវ​ការងារ​មួយ​ចំនួន​ផងដែរ​។

ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ក៏បាន​ធ្វើ​សេចក្ដីរាយការណ៍​ដែរ អំពី​អ្វីដែល​នាយកដ្ឋាន​សម្រេចបាន ​ពិសេស​ពាក់ព័ន្ធ​ការងារ​បណ្ដុះ​បណ្ដាល​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​នេះ ដោយ រហូតមកដល់​ពេលនេះ ​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ សន្ដិ​សុខ​ឯកជន ចំនួន​២៧​វគ្គ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប ៥,១៣១​នាក់ (​ស្រី​១៣៤​នាក់​) ក្នុងនោះ ភ្នាក់ងារ​សន្ដិសុខ​ឯកជន មកពី​ក្រុមហ៊ុន​ផ្ដល់​សេវា ​សន្ដិសុខ​ឯកជន និង​សហគ្រាស​-​គ្រឹះស្ថាន សរុប​៥,០៣៧​នាក់​, មន្ត្រី​នាយកដ្ឋាន ចំនួន​៥៩​នាក់​, មន្ត្រី​ការិយាល័យ​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចំនួន​៣៥​នាក់​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm