ក្រុងបាងកក និងខេត្តចំនួន ១០ របស់ថៃ ប្រឈមនឹងទឹកជំនន់ ខណៈទំនប់បង្ហូរទឹកចេញកាន់តែច្រើន

2024/09/27 10:32:33 pm        34


ខេត្តចំនួន ១១ នៅតាមបណ្ដោយអាងទន្លេ Chao Phraya (ចៅផ្រៈយ៉ា) ក្នុងនោះរួមទាំងទីក្រុងធំ គឺបាងកកផងដែរ ត្រូវបានព្រមានឲ្យត្រៀម សម្រាប់ទឹកជំនន់ដែលអាចកើតមាន ខណៈដែលទំនប់ Chao Phraya ក្នុងខេត្ត Chai Nat (ឆៃណាត) នឹងបើកបង្ហូរទឹកក្នុងបរិមាណជាច្រើនបន្ថែមទៀត។

នាយកដ្ឋានធារាសាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) បានឲ្យដឹងថា ខ្លួននឹងបង្កើនបរិមាណបង្ហូរទឹករបស់ទំនប់នេះជាលំដាប់ ពីកម្រិតបច្ចុប្បន្ន ១.៤៩៨ម៉ែត្រគូប ក្នុង ១វិនាទី ដោយសារភ្លៀងបន្តធ្លាក់ខ្លាំង និងការហូរពីភាគខាងជើង។

នាយកដ្ឋានបានប្រាប់ថា ការកែសម្រួល នឹងត្រូវបានធ្វើឡើងជាជំហានៗ ប៉ុន្តែនឹងត្រូវកំណត់ត្រឹម ២.០០០ម៉ែត្រគូប ក្នុង ១វិនាទី។ ការបង្ហូរនេះនឹងធ្វើកម្ពស់ទឹកឡើងខ្ពស់ ចន្លោះពី ១ម៉ែត្រ ទៅ ១,៥ម៉ែត្រ នៅព្រែក Phong Pheng (ផងផេង) ក្នុងខេត្ត Ang Thong (អាងថង) និងព្រែក Bang Ban (បាងបាន) និងទន្លេ Noi (ណយ) ក្នុងខេត្តអយុធ្យា។

កម្រិតទឹកឡើងខ្ពស់ ក៏អាចនាំឲ្យព្រែក និងទន្លេដែលបែកចេញពីផ្លូវទឹកទាំងនេះហូរហៀរផងដែរ។ នាយកដ្ឋានបានរាយការណ៍ថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ២៦ ខែកញ្ញា កម្រិតទឹកនៅស្ថានីយ៍ C2 ក្នុងស្រុក Muang (មឿង) ខេត្ត Nakhon Sawan (ណាខន សុវណ្ណ) បានឡើង ២១សង់ទីម៉ែត្រ ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ប៉ុន្តែនៅតែទាបជាងមាត់ច្រាំង ៣,២៩ម៉ែត្រ។ ល្បឿនលំហូរ នៅស្ថានីយ៍នេះ គឺ ១.៨៤៦ម៉ែត្រគូប ក្នុង ១វិនាទី។

នៅស្ថានីយ៍ C3 ឬទំនប់ Chao Phraya ក្នុងខេត្ត Chai Nat កម្រិតទឹកបានឡើងខ្ពស់បន្តិច ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញាមក ប៉ុន្តែនៅតែទាបជាងច្រាំងទន្លេ ៣,៥២ម៉ែត្រ។ ល្បឿនលំហូរ នៅស្ថានីយ៍នេះ គឺ ១,៤៩៨ម៉ែត្រគូប ក្នុង ១វិនាទី។

ជាមួយគ្នានេះ ទូរទស្សន៍ Nation TV បានរាយការណ៍កាលពីថ្ងៃទី២៦ ខែកញ្ញាថា ទឹកជំនន់ដែលបង្កឡើងដោយការហូរហៀរនៃទឹកទន្លេ Ping ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ មានសភាពកាន់តែអាក្រក់ឡើងៗជាងកាលពីឆ្នាំ២០១១៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm