លោក Vladimir Rogov ប្រធានគណៈកម្មការអធិបតេយ្យភាព គម្រោងស្នេហាជាតិ និង ជំនួយសម្រាប់អតីតយុទ្ធជននៃសភាពលរដ្ឋរុស្ស៊ី បានប្រាប់សារព័ត៌មានTASS ថា កងកម្លាំងរុស្ស៊ី បានបំផ្លាញតំបន់ការពារមួយនៅភាគខាងជើងនៃភូមិ Nesteryanka ក្នុងតំបន់ Zaporozhye ដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចាប់តាំងពីរដូវក្តៅ ឆ្នាំ ២០២២ ដោយអនុញ្ញាតឲ្យពួកគេធ្វើដំណើរឆ្ពោះទៅមុខក្នុងទិសដៅ Orekhovo ។
លោកកបាននិយាយថា៖«យើងបានទទួលជោគជ័យក្នុងទិសដៅ Orekhovo នៃ តំបន់ជួរមុខ Zaporozhye ។ កងទ័ពរបស់យើង បានបំផ្លាញបន្ទាយរបស់អ៊ុយក្រែន រួមទាំងបន្ទាយដ៏រឹងមាំមួយភាគខាងជើងនៃ ភូមិNesteryanka ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែនអស់រយៈពេលជាង ២ឆ្នាំហើយនោះ។
យោងទៅតាមលោក Rogov នេះគឺជាបន្ទាយដ៏សំខាន់តែមួយគត់របស់អ៊ុយក្រែន នៅក្នុងផ្នែកនៃទំនាក់ទំនងនេះ។ ប្រភពរបស់សារព័ត៌មាននេះ បានរាយការណ៍ថា៖«បន្ទាយនេះ គឺពិតជាសំខាន់ណាស់ ដោយសារវាបានអនុញ្ញាតឲ្យអ៊ុយក្រែនគ្រប់គ្រងតំបន់ធំមួយ ក្នុងទិសដៅ Orekhovo។ បន្ទាប់ពីការបំផ្លិចបំផ្លាញបន្ទាយនេះ កងកម្លាំងរបស់យើង រុលចូលទៅភាគខាងជើងនៃតំបន់ Rabotino និងភាគខាងជើងនៃភូមិ Nesteryanka ។ កងទ័ពរបស់យើង បានឆ្ពោះទៅមុខ ដើម្បីធ្វើឲ្យប្រសើរឡើងនូវទីតាំងឈរជើងរបស់ពួកគេ នៅខ្សែត្រៀមជួរមុខ ហើយបានពង្រីកតំបន់ប្រផេះ ក្នុងតំបន់នេះ»។