អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃសុក្រនេះ បន្ទាប់ពីជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keith Starmer កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ បានប្រកាសជំនួបនាពេលខាងមុខនេះ ដែលធ្វើឡើងនៅអគារ Trump Tower របស់លោកស្ថិតក្នុងទីក្រុងញូវយ៉ក អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ។
មេដឹកនាំទាំង ២ បានស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ហើយពួកគេស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីបរទេសមួយចំនួន ដែលស្វះស្វែងចង់ជួបលោក Trump នៅសប្តាហ៍ចុងក្រោយ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ។
លោក Trumpបានលើកឡើងផងដែរ ពីគំនិតនៃការបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលមានគោលដៅបញ្ចប់ជម្លោះ បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា ។
លោកបាននិយាយដោយពុំបានផ្តល់សេចក្តីលម្អិតលើកិច្ចព្រមព្រៀងបែបណាដែលលោកចង់បាននោះថា លោកនឹងធ្វើវា ៕