លោកវរសេនីយ៍ឯក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី (ផ្នែកមួយរបស់ក្រសួងការពារជាតិរុស្ស៊ី) បាននិយាយថា កងកម្លាំងអាកាសរុស្ស៊ី បានបញ្ជូនការវាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធចំនួន ៨កន្លែង នៅតំបន់ភ្នំដែលពិបាកទៅដល់ នៅក្នុងប្រទេសស៊ីរី។
មន្ត្រីរូបនេះ បានថ្លែងថា៖«នៅក្នុងខេត្ត Homs និង Deir ez-Zor កងកម្លាំងអាកាសរុស្ស៊ី បានធ្វើការវាយប្រហារលើកន្លែងលាក់ខ្លួនចំនួន៨កន្លែង ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធ ដែលបានចាកចេញពីតំបន់ Al-Tanf»។
នៅក្នុងការវិវឌ្ឍដាច់ដោយឡែកមួយ កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីដែលដាក់ពង្រាយនៅក្នុងតំបន់បន្ធូរបន្ថយភាពតានតឹង Idlib ត្រូវបានវាយប្រហារចំនួន ៧ដង ពីទីតាំងដែលកាន់កាប់ដោយក្រុមភេរវករ Jabhat al-Nusra និងគណបក្សឥស្លាម Turkestan (ក្រុមភេរវករ ក្រុមទាំងពីរ គឺជាក្រុមខុសច្បាប់ នៅក្នុងប្រទេសរុស្ស៊ី)។ ទាហានស៊ីរីម្នាក់ បានរងរបួសដោយការបាញ់កាំភ្លើងត្បាល់។