អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ទស្សនវិស័យរបស់ប្រទេសចិន និងប្រេស៊ីលស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ត្រូវបានគាំទ្រដោយប្រទេសជាង ១១០នៃពិភពលោក។
ជាការឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន TASS ក្នុងការធ្វើអត្ថាធិប្បាយអំពីកិច្ចប្រឹងប្រែងរបស់អ្នកការទូតអ៊ុយក្រែនក្នុងការបញ្ចុះបញ្ចូលប្រទេសផ្សេងៗដែលមិនគាំទ្រផែនការចិន-ប្រេស៊ីល ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន អ្នកនាំពាក្យ បាននិយាយថា៖«រហូតមកទល់ពេលនេះ កិច្ចព្រមព្រៀងចិន-ប្រេស៊ីល បានទទួលការឆ្លើយតបជាវិជ្ជមានពីប្រទេសជាង ១១០ ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិ»។
លោក Jian ក៏បានបន្ថែមថា ប្រទេសចិន មានឆន្ទៈក្នុងការទាក់ទងភាគីពាក់ព័ន្ធ និងរួមគ្នាលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ។
មុននេះ សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ប្រភពថា អ្នកការទូតអ៊ុយក្រែន នៅក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កំពុងប្រឹងប្រែងក្នុងការជំរុញឲ្យប្រទេសទេសផ្សេងទៀតគាំទ្រផែនការដែលបង្កើតឡើងដោយចិននិងប្រេស៊ីល ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ពួកគេ បានផ្សព្វផ្សាយឯកសារមួយក្នុងចំណោមអ្នកចូលរួមសម័យប្រជុំ ដែលសម្តែងការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការផ្សព្វផ្សាយពីតម្រូវការនៃការបញ្ឈប់អរិភាព តាមដែលអាចធ្វើទៅបាន។