នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានី Beirut ប្រទសលីបង់ និយាយថា ពួកគេមិនខ្លាចរអារចំពោះភាពតានតឹងឡើងកម្តៅខ្លាំងនោះទេ រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហារយ៉ាងសន្ធាប់របស់អ៊ីស្រាអែលលើគោលដៅក្រុមចលនាហេសប៊ូឡា តែពួកគេសង្ឃឹមថានឹងមានបទឈប់បាញ់ ។
លោក Jallal Adnan Hammoud គឺជាអ្នកបើករថយន្តតាក់ស៊ីមួយរូប មកពីតំបន់ភាគខាងត្បូងលីបង់ និយាយថា លោកគ្មានគម្រោងរត់ភៀសខ្លួនចេញពីប្រទសរបស់លោកនោះឡើយ បើទោះបីជាប្រឈមនឹងលទ្ធភាពនៃការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែលក៏ដោយ ។
លោក Hammoud និយាយថា លោកនឹងមិនចាកចេញពីផ្ទះរបស់លោកនោះទេ ព្រះហាមឃាត់បែបនេះ ។ លោកនឹងរស់នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោក តើកន្លែងណាផ្សេងទៀត ដែលលោកគួរតែទៅនោះ? តើគួរឲ្យលោកទៅលោកខាងលិចឬ?
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ជាយនៃរដ្ឋធានី Beirut ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១៥នាក់ផ្សេងទៀត រងរបួស រួមទាំងស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ធ្វើឲ្យចំនួនមនុស្សស្លាប់កាលពីថ្ងៃព្រហស្បតិ៍កើនឡើងដល់ ២៨នាក់ និងធ្វើឲ្យមនុស្សស្លាប់សរុប កើនឡើងដល់ជាង ៦០០នាក់ ចាប់តាំងពីថ្ងៃចន្ទរហូតមក ។
ក្រុមហេសប៊ូឡា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ក្នុងចំណោមប្រធានអង្គភាពកងកម្លាំងអាកាសហេសប៊ូឡា គឺលោក Mohammad Surur ដែលជាមេបញ្ជាការជាន់ខ្ពស់ចុងក្រោយគេរបស់ពួកគេ ក្លាយជាការគោលដៅវាយសម្លាប់របស់អ៊ីស្រាអែល ៕



