Politico៖ ជនជាតិអ៊ីរ៉ង់ច្រើននាក់ ត្រូវបានចោទប្រកាន់ថា លួចចូលយុទ្ធនាការរបស់លោក Trump

2024/09/28 01:21:38 am        84

សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) បានរាយការណ៍ថា ជនជាតិអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យធំរបស់សហរដ្ឋអាមេរិក ពីបទចោទលួចចូលបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ក្រុមធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ឲ្យលោក Donald Trump របស់គណបក្សសាធារណរដ្ឋ។

សារព័ត៌មាន Politico បានឲ្យដឹងថា ឈ្មោះជនជាប់ចោទ និងបទចោទប្រកាន់ព្រហ្មទណ្ឌជាក់លាក់ មិនទាន់មាននៅឡើយទេ ភ្លាមៗនេះ។ ដោយគ្មានការលើកឡើងសំដៅដល់ប្រភពនានា សារព័ត៌មាននេះបានរាយការណ៍ថា គណៈវិនិឆ្ឆ័យធំ បានអនុម័តការចោទប្រកាន់ជាសម្ងាត់ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ហើយក្រសួងយុត្តិធម៌ត្រូវបានរំពឹងថា នឹងប្រកាសការចោទប្រកាន់នេះ នៅថ្ងៃទី២៧ ខែកញ្ញា។

ក្រសួងយុត្តិធម៌បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយយុទ្ធនាការរបស់លោក Trump ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។

តែយ៉ាងណាក្ដី ក្រុមធ្វើយុទ្ធនាការរបស់លោក Trump បាននិយាយកាលពីខែសីហាថា ទំនាក់ទំនងផ្ទៃក្នុងរបស់ខ្លួនមួយចំនួន ត្រូវបានលួចចូល ហើយពួកគេបានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm