សារព័ត៌មាន Washington Post បានរាយការណ៍ថា ជម្លោះប្រដាប់អាវុធអូសបន្លាយជាមួយក្រុមហាម៉ាសកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល។
យោងតាមព័ត៌មានរបស់ខ្លួន ប្រទេសនេះ បានមើលឃើញពិន្ទុឥណទានរបស់ខ្លួនធ្លាក់ចុះ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំង។ សារព័ត៌មាននេះ បាននិយាយថា៖«អាជីវកម្មរាប់ម៉ឺន បានបិទ ហើយចំនួនការងារកំពុងកើនឡើង កំពុងត្រូវបានផ្លាស់ប្តូរទៅក្រៅប្រទេស»។ កាសែត Washington Post បានចង្អុលបង្ហាញថា សំណង់ កសិកម្ម និងទេសចរណ៍ បានរងផលប៉ះពាល់យ៉ាង ខ្លាំង។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាលរបស់អ៊ីស្រាអែលដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន នេះ ចរាចរណ៍ភ្ញៀវទេសចរ ទៅកាន់ប្រទេសនេះ បានធ្លាក់ចុះជាងបីភាគបួន ចាប់តាំងពីភាពតានតឹង បានកើនឡើង។ កាសែតនេះ បានដកស្រង់សម្តីលោក Abdul Qader Alami អាយុ ៧០ ឆ្នាំ ជាម្ចាស់ហាងលក់ទឹកផ្លែឈើ និងការ៉េម ដែលបាននិយាយថា៖ «សេដ្ឋកិច្ច គឺជាភ្ញៀវទេសចរ ហើយភ្ញៀវទេសចរ បានបាត់អស់ទៅហើយ»។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។