UN៖ មនុស្សជាង ៣០.០០០នាក់ បានចេញលីបង់ឆ្លងចូលស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ

2024/09/28 01:56:31 am        48

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៧ ខែកញ្ញា) នេះ បាននិយាយថា មនុស្សជាង ៣០.០០០នាក់ ដែលភាគច្រើនជាជនជាតិស៊ីរី បានចាកចេញពីប្រទេសលីបង់ឆ្លងចូលទៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ចំពេលជម្លោះកើនឡើងកាន់តែខ្លាំងទៅៗ រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានសម្លាប់មនុស្សរាប់រយនាក់ នៅលីបង់។

តំណាង UNHCR ប្រចាំនៅស៊ីរី លោក Gonzalo Vargas Llosa បាននិយាយថា ប្រហែល ៨០ភាគរយនៃអ្នកឆ្លងកាត់ទាំងនោះ គឺជាជនជាតិស៊ីរី ហើយប្រហែល ២០ភាគារយ ជាជនជាតិលីបង់ ដោយលោកបានបន្ថែមថា ប្រហែលពាក់កណ្តាលជាកុមារ និងក្មេងជំទង់ ហើយបុរសកំពុងឆ្លងកាត់ក្នុងចំនួនតិចជាងស្ត្រី។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ពួកគេកំពុងឆ្លងពីប្រទេសដែលមានសង្រ្គាមទៅកាន់ប្រទេសមួយដែលបានប្រឈមនឹងវិបត្តិជម្លោះអស់រយៈពេល ១៣ឆ្នាំមកហើយ ដែលនេះជាជម្រើសដ៏លំបាកបំផុតមួយ»។

អ្នកតំណាងរូបនេះបានបន្ថែមថា៖ «យើងនឹងត្រូវរង់ចាំមើលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះថា តើមានមនុស្សចំនួនប៉ុន្មានបន្ថែមទៀតដែលធ្វើបែបនេះ»៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm