បង់ក្លាដែសដកចេញបម្រាមលើការនាំចេញត្រី Hilsa ទៅកាន់ឥណ្ឌា មុនរដូវកាលបុណ្យទាន

2024/09/28 02:00:19 am        52

ត្រីរសជាតិឆ្ងាញ់សាច់ស Hilsa ប្រហែល ៤៥តោន ទៅ ៥០តោន បានដឹកទៅដល់ទីក្រុង Kolkata នៅថ្ងៃសុក្រនេះ ក្រោយពេលរដ្ឋាភិបាលបង់ក្លាដែស ចាប់ផ្តើមឡើងវិញការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា មុនរដូវកាលបុណ្យទាននៅខែតុលាខាងមុខនេះ ។

យោងតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា អ្នកស្រុករាប់រយនាក់ បានសម្រុកទៅកាន់ផ្សារត្រីបោះដុំ នៅក្នុងទីក្រុង ក្រោយទីក្រុងដាកា ចេញបញ្ជាឲ្យនាំចេញត្រី Hilsa ទម្ងន់ ២.៤២០តោន ទៅកាន់ប្រទេសឥណ្ឌា ។

មាននូវតម្រូវការត្រីយ៉ាងច្រើនលើសលប់ អំឡុងការប្រារព្ធពិធីបុណ្យ 'Durga Puja' គឺជាពិធីបុណ្យហិណ្ឌូដែលមានប្រជាប្រិយភាពជាពិសេសនៅទីក្រុង Kolkata ។

លោក Syed Anwar Maqsood គឺជាប្រធានសមាគមផ្សារត្រីលក់ដុំនៅទីក្រុង Howrahប្រទេសឥណ្ឌា និយាយថា ពួកគេបានយកឈ្នះឧបសគ្គយ៉ាងធំ និងបានសរសេរលិខិតទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីអនុញ្ញាតឲ្យមានពាណិជ្ជកម្មត្រី Hilsa រវាងប្រទេសទាំង ២ ។

នៅដើមខែនេះ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ទីក្រុងដាកា ដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាពលោក Muhammad Yunus បានហាមឃាត់ការនាំចេញត្រី Hilsa ទៅកាន់ប្រទេសឥណ្ឌា ស្របពេលមានភាពចលាចលនយោបានៅក្នុងប្រទេសបង់ក្លាដែស ។

ទោះបីជាយ៉ាងណាក៏ដោយ បទបញ្ជា ត្រូវបានដកចេញវិញ សម្រាប់រដូវកាលបុណ្យទាននាពេលខាងមុខនេះ ដោយមានការស្នើសុំពីក្រុមពាណិជ្ជករត្រីឥណ្ឌា ដើម្បីឈានដល់តម្រូវការក្នុងស្រុក ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មត្រី Hilsa រវាងឥណ្ឌា និងបង់ក្លាដែស គឺជានិមិត្តរូបនៃមិត្តភាព ហើយនិងទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm