ស៊ូម៉ូ៖ កំពូលកីឡាករស៊ូម៉ូជប៉ុន Hakuro បានប្រកាសចូលនិវត្តន៍ពីអាជីពដ៏ជោគជ័យរបស់ខ្លួនហើយ។ កីឡាករដែលមានដើមកំណើតម៉ុងហ្គោលីធ្លាប់ឈ្នះជើងឯកដល់ទៅ ៤៥កម្មវិធីនោះនឹងចូលនិវត្តន៍ក្រោមហេតុផលរបួសជង្គង់ខាងស្តាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុននៅថ្ងៃចន្ទម្សិលមិញ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះមានជើងឯកជ័យលាភីចំនួន ៤៥លើកនេះពោលគឺលើសកីឡាករដទៃដល់ទៅ ១៤កម្មវិធីក្នុងប្រវត្តិសាស្ត្រកីឡាប្រពៃណីរបស់ជប៉ុនមួយនេះ។ តែនៅក្នុងឆ្នាំ២០២១ នេះ Hakuro បានចូលរួមការប្រកួតតែមួយលើកប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ Nagoya Grand Sumo Tournament និងបានឈ្នះជើងឯក។ តាំងពីចាប់ផ្តើមអាជីពនៅឆ្នាំ២០០១ Hakuro បានឈ្នះការប្រកួតសរុប ១១៨៧ប្រកួត៕
អត្ថបទ៖នាង សុភាវុធ