នាវា HMS SPEY មកបំពេញទស្សនកិច្ចជាលើកទីពីរនៅកម្ពុជាសម្រាប់ការធ្វើសមយុទ្ធរួមពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា

2024/09/28 03:09:21 am        73

ភ្នំពេញ ៖ នាវាចម្បាំងរបស់ចក្រភពអង់គ្លេស HMS SPEY បានមកទស្សនកិច្ចកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ជាកន្លែងដែលនាវានេះបានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រួមគ្នារយៈពេលពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា។

មេបញ្ជាការ Paul Caddy មេបញ្ជាការនៃនាវា HMS Spey បានដឹកនាវិករបស់គាត់ក្នុងការទទួលមន្ត្រីចំនួន ៣០ នាក់ នៃកងទ័ពជើងទឹកកម្ពុជាសម្រាប់សមយុទ្ធនៅថ្ងៃអង្គារ (ទី ២៤) និងថ្ងៃព្រហស្បតិ៍ (ទី ២៤) ។ លំហាត់សមយុទ្ធនេះគ្របដណ្តប់លើការធ្វើនាវាចរណ៍ Man Overboard Procedure បច្ចេកទេសពន្លត់អគ្គិភ័យ និងលំហាត់នានាជាច្រើនទៀត។ មេបញ្ជាការ Paul Caddy បានមានប្រសាសន៍ថា “ការហ្វឹកហ្វឺនទ្វេភាគី ដែលយើងបានធ្វើជាមួយកងទ័ពជើងទឹកកម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នា និងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងកងកម្លាំងប្រដាប់អាវុធកម្ពុជា”។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា “ពេលដែលខ្ញុំឈរលើកចុងក្រោយនៅលើនាវា HMS Spey ក្នុងក្រុងព្រះសីហនុ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០២៣ ពួកយើងពិតជារំភើបជាមួយនឹងទំនាក់ទំនងលើវិស័យការពារជាតិថ្មីនេះ។ យើងបានតែងតាំងអនុព័ន្ធយោធាអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាដំបូងក្នុងទសវត្សរ៍ឆ្នាំ ២០២២។ នាវា HMS Spey គឺជានាវាចក្រភពអង់គ្លេសដំបូងគេដែលបានមកទស្សកិច្ចព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៦៥ឆ្នាំ ហើយនៅពេលនោះ មានជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលានាយទាហានជាន់ខ្ពស់របស់ចក្រភពអង់គ្លេស Sandhurst។ ជាងមួយឆ្នាំកន្លះមកនេះ យើងនៅតែបន្តទំនាក់ទំនងការពារជាតិរបស់យើងជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់នាវា HMS Spey ជាសញ្ញានៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង។  

ចក្រភពអង់គ្លេសមើលឃើញថាកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ ហើយយើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់ការអប់រំ រហូតដល់ការប្រែប្រួលអាកាសធាតុ។ យើងទន្ទឹងរង់ចាំក្នុងការបន្តកសាងភាពជាដៃគូរបស់យើងជាមួយគ្នានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

ការហ្វឹកហ្វឺនលំហាត់សមយុទ្ធកាលពីថ្ងៃអង្គារ រួមមានទ្រឹស្ដីការធ្វើនាវាចរណ៍ និង Man Overboard Exercise ដោយប្រើកប៉ាល់សមុទ្ររបស់នាវា HMS Spey រួមជាមួយជំនួយសង្គ្រោះបឋម និងសង្គ្រោះជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការនេះរួមមានការគ្រប់គ្រងពេលមានគ្រោះអាសន្ន និងសមយុទ្ធពន្លត់អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។ 

ឧត្តមនាវីឯក ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានចូលរួមជាសក្ខីភាពក្នុងការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍ និងបានកោតសរសើរចំពោះកិច្ចសហការនេះ។ លោកបានមានប្រសាសន៍ថា “យើងសូមអរគុណចំពោះឱកាសហ្វឹកហាត់ជាមួយកងទ័ពជើងទឹកចក្រភពអង់គ្លេស ខណៈពេលដែលនាវា HMS SPEY ចូលចតនៅខេត្តព្រះសីហនុ។ 

នេះជាដំណើរទស្សនកិច្ចលើកទី២ដែលនាវា HMS SPEY បានធ្វើមកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យើងសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខជាញឹកញាប់របស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះយើងអាចបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាមួយគ្នា រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងមិត្តភាពរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ។ 

យើងសូមជូនពរឱ្យនាវិករបស់នាវា HMS SPEY និង Commander Caddy មានសុខភាពល្អ ជោគជ័យ និងសុវត្ថិភាពសម្រាប់បេសកកម្មរបស់ពួកគេ ហើយយើងទន្ទឹងរង់ចាំទទួលពួកគេម្តងទៀតនៅឆ្នាំ ២០២៥។

ក្រៅពីការហ្វឹកហ្វឺន កងទ័ពជើងទឹកទាំងពីរបានចំណាយពេលវេលារួមគ្នាដើម្បីចូលរួមក្នុងសកម្មភាពសង្គម។ នៅរសៀលថ្ងៃពុធ កងទ័ពជើងទឹកទាំងពីរបានជួបគ្នាដើម្បីប្រកួតបាល់ទាត់មិត្តភាព។ ល្ងាចនោះនាវា HMS Spey បានទទួលស្វាគមន៏មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ កងយោធពលខេមរភូមិន្ទ កងទ័ព និងកងរាជអាវុធហត្ថ ដើម្បីចូលរួមពិធីជួមជុំនៅលើនាវា។ នាយឧត្តមសេនីយ៍ យន្ត មីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងក៏មានការអញ្ជើញចូលរួមពី ឧត្តមនាវីឯក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីពេលល្ងាចត្រូវបានបញ្ចប់នៅក្នុងពិធីថ្ងៃលិច ដែលជាប្រពៃណីកងទ័ពជើងទឹកក្នុងការគោរពពេលវេលា។ 

ដំណើរទស្សនកិច្ចលើកទីពីររបស់នាវា HMS SPEY ទៅកាន់ខេត្តព្រះសីហនុ គឺជាផ្នែកមួយនៃទំនាក់ទំនងការពារជាតិរវាងចក្រភពអង់គ្លេស និង ព្រះរាជាការចក្រកម្ពុជា។ កាលពីឆ្នាំមុនយើងបានឃើញនិស្សិតកម្ពុជាដំបូងដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា Sandhurst (Royal Military Academy Sandhurst) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេសសម្រាប់នាយទាហាន។

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm