លោក Trump សន្យាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងពេលលោកជួបជាមួយលោក Zelenskiy

2024/09/28 05:08:38 pm        94

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី២៧ ខែកញ្ញា ថា លោកនឹងធ្វើការជាមួយ ទាំងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ ខណៈលោកឈរនៅក្បែរប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មុនពេលជំនួបនៅក្នុងទីក្រុងញូវយ៉ក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅនៅអគារ Trump Tower លោក Zelenskiy បាននិយាយថា លោកចង់ពិភាក្សាអំពី «ផែនការជ័យជម្នះ» របស់លោក សម្រាប់អ៊ុយក្រែនជាមួយ លោក Trump ក្នុងអំឡុងពេលជំនួបលើកដំបូងរបស់លោកជាមួយលោក Trump ចាប់តាំងពីឆ្នាំ២០១៩ មក។ លោក និយាយថា លោកបានជួបជាមួយ លោក Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យរបស់លោក ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា គឺអនុប្រធានាធិបតី លោកស្រី Kamala Harris ដោយសារតែ អ៊ុយក្រែន ត្រូវការការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ក្នុងការបន្តសង្រ្គាមជាមួយរុស្ស៊ី។

លោក Trump បានកោតសរសើរ លោក Zelenskiy ប៉ុន្តែបាននិយាយថា លោកក៏មានទំនាក់ទំនងរឹងមាំ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។

លោក Trump បាននិយាយថា «ខ្ញុំមានទំនាក់ទំនងល្អ ជាមួយអ្នក (លោក Zelenskyy) ហើយខ្ញុំក៏មានទំនាក់ទំនងល្អ ជាមួយប្រធានាធិបតី លោក Putin ដូចដែលអ្នកដឹងហើយ ។ លោកបានបញ្ជាក់ថា ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោត លោកនឹងដោះស្រាយជម្លោះនេះឲ្យបានលឿនបំផុត។

លោក Zelenskiy និងលោក Trump បានឈរនៅក្បែរគ្នា ដោយប្រធានាធិបតីអ៊ុយក្រែន សម្លឹងមើល លោក Trump ម្តងម្កាល ក្នុងអំឡុងពេលសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មាន។

លោក Zelenskyy បានប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់លោក ដើម្បីផ្សព្វផ្សាយ «ផែនការជ័យជម្នះ ដែលមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ជាការស្នើសុំឡើងវិញសម្រាប់សព្វាវុធបន្ថែមទៀត និងការដកការរឹតត្បិតលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm