អ្នកជំនាញផ្នែកវះកាត់ឆ្អឹង៖ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ គឺ70% - 80% មានបញ្ហាឆ្អឹងក្បាលជង្គង់

2024/09/28 07:04:41 pm        57

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត Phonthakorn Panichkul អ្នកជំនាញផ្នែកវះកាត់ឆ្អឹង នៃមន្ទីរពេទ្យបាងកក ប្រទេសថៃ បានលើកឡើងថា៖ មនុស្សចាស់ដែលមានអាយុច្រើន ចាប់ពី៦០ឆ្នាំឡើងទៅ គឺ៧០ភាគរយ ទៅ៨០ ភាគរយ ពួកគាត់មានបញ្ហាឆ្អឺងក្បាលជង្គង់ ប៉ុន្ដែក៏មានអ្នកជំងឺដែលមានអាយុទាបជាង៦០ឆ្នាំ ក៏ជួបនឹងជំងឺឈឺក្បាលជង្គង់នេះផងដែរ ដោយសារតែពួកគាត់មានគីឡូធ្ងន់ ធ្លាប់ជួបឧប្បទ្ទវហេតុ លេងកីឡា ដែលធ្វើឱ្យប៉ះពាល់ដល់សរសៃពួរជាដើម។

​ការថ្លែងរបស់លោកវេជ្ជបណ្ឌិត Phonthakorn Panichkul យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាស្តីអំពី ការវះកាត់ផ្លាស់ប្តូរក្បាលជង្គង់ ដោយមានជំនួយពីរ៉ូបូត និងការវះកាត់ដាក់ឆ្អឹងដោយការចោះ, កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ន ការវះកាត់ឆ្អឹងក្បាលជង្គង់ គឺធ្វើការវះកាត់បែបទំនើប អ្នកជំងឺទទួលបាននូវស្ដង់ដារដូចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចគ្នា។ ហើយមិនមានការឈឺចាប់ លឿនរហ័ស និងចំណេញពេលវេលាច្រើនជាងមុន។ នៅក្រោយពេលដែលវះកាត់រួច អ្នកជំងឺមិនមានការឈឺចាប់នោះទេ និងអាចដើរបានធម្មតា។ លោកវេជ្ជបណ្ឌិតបានបង្ហាញពីមូលហេតុ និងវិធីការពារ ដើម្បីកុំឱ្យមានជំងឺសន្លាក់ក្បាលជង្គង់នេះកើតឡើង ដោយយើងត្រូវទទួលស្គាល់ថា បញ្ហានេះដោយសារតែសភាវៈចុះខ្សោយនៃរាងកាយ ការថែរក្សាគីឡូកុំឱ្យឡើងខ្លាំង និងការប្រើប្រាស់សកម្មភាពផ្សេងៗដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានភាពប្រឈម។ ប៉ុន្ដែដំណាក់កាលបន្ដទៀត យើងត្រូវញ៉ាំថ្នាំ ដើម្បីកាត់បន្ថយភាពសឹករិចរិល និងធ្វើចលនា ដើម្បីសម្រួលសាច់ដុំត្រង់ក្បាលជង្គង់ជាប្រចាំ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Kriwut Leurmprasert អ្នកជំនាញផ្នែកវះកាត់ឆ្អឹង នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងទាក់ទងនឹងការវះកាត់ឆ្អឹងដែលត្រឹមត្រូវ និងរបៀបនៃការការពារ និងថែទាំ ថាតើត្រូវធ្វើការថែទាំឆ្អឹងយ៉ាងម៉េច? ហើយធ្វើយ៉ាងណាដើម្បីឱ្យឆ្អឹងល្អ រឹងមាំ ជាពិសេសពេលធ្វើការវះកាត់ឆ្អឹងបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាព។ បច្ចុប្បន្នមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានសម្ភារ និងឧបករណ៍ទំនើបក្នុងការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបានលឿន ឆាប់រហ័សពាក់ព័ន្ធ នឹងបញ្ហាឆ្អឹង។ 

ជាចុងក្រោយលោកវេជ្ជបណ្ឌិត Phonthakorn Panichkul ក៏បានណែនាំដល់ប្រជាជនកម្ពុជាថា ប្រសិនបើមានបញ្ហាក្បាលជង្គង់សឹករិចរិល ឬក៏មានសភាពខ្សោយខ្លាំង អ្នកជំងឺត្រូវតែប្រញាប់មកទទួលការព្យាបាល ហើយបើយើងបណ្ដែតបណ្ដោយទុកយូរទៀត ក្បាលជង្គង់របស់យើងអាចនឹងខុសទ្រង់ទ្រាយ និងកោង ពិបាកទទួលការព្យាបាល ហើយប្រសិទ្ធភាពក៏មានការថយចុះ។ លោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ថា៖ «បើមានបញ្ហាជង្គង់នេះទុកចោលរយៈពេលយូរ ជង្គង់នឹងឡើងកោងរហូតដល់ថ្នាក់ដើរអត់បាន ត្រូវប្រើរទេះរុញ និងគុណភាពជីវិតរបស់គាត់ត្រូវបាត់បង់ច្រើនឆ្នាំ ហើយបើទុកមិនទទួលការព្យាបាលទេ វានឹងធ្ងន់ធ្ងរទៅៗ»៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm