ក្រសួងវប្បធម៌ អបអរសាទរចំពោះលទ្ធផលរបស់និសិ្សតមហាវិទ្យាល័យសិល្បៈសូនរូប តាមនិទ្ទេសនីមួយៗ

2024/09/28 07:39:29 pm        401

ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមអបអរសាទរចំពោះលទ្ធផលរបស់និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប បានឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤ ដោយទទួលបាននិទ្ទេសល្អប្រសើរ និទ្ទេសល្អ និងនិទ្ទេសល្អណាស់, នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

​លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា និសិ្សតដែលជាបេក្ខជនត្រូវប្រឡងបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សរុបមានចំនួន១៨៣នាក់ ក្នុងនោះមាន៖ ជំនាន់ទី២៦ ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន១១៣នាក់ នារី៨៥នាក់, ជំនាន់ទី១៥ ឯកទេសគំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី១៦នាក់, ជំនាន់ទី៣២ ឯកទេសវិចិត្រកម្ម មានចំនួន៧នាក់ នារី៤នាក់, ជំនាន់ទី៣០ ឯកទេសចម្លាក់ មានចំនួន២នាក់ និងលោកគ្រូ អ្នកគ្រូ បំពេញយកបរិញ្ញាបត្រសូនរូប មានចំនួន១៤នាក់ នារី៨នាក់។ ជាក់ស្តែងលទ្ធផលបង្ហាញថា បេក្ខជនទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៧០នាក់, និទ្ទេសល្អ ចំនួន៤៨នាក់, និទ្ទេសល្អណាស់ ចំនួន៥០នាក់ និងបោះបង់ចំនួន១នាក់។

ចំណែកនិសិ្សតមហាវិទ្យាល័យសិល្បៈសូនរូប ៣រូប ក្នុងចំណោមនិសិ្សតទាំង១៨៣នាក់ គឺនិស្សិត ម៉េង សៀងហៃ ឯកទេសចម្លាក់ទំនើប «ប្រធានបទ រូបលោកអាចារ្យហែម ចៀវ» និស្សិត លឿង យ៉ុងសឹង្ហ ឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម «ប្រធានបទ សារមន្ទីរតំបន់កោះកេរ» និងនិសិ្សត ផល់ វិចិត្រ ឯកទេសតុបតែងលម្អស្ថាបត្យកម្ម «ប្រធានបទ សិប្បកម្ម និងអភិរក្សឧបករណ៍តន្រ្តីបុរាណខ្មែរ» ដោយទទួលបានលទ្ធផលនិទ្ទេស A បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាយ៉ាងដូច្នេះថា ចាប់តាំងពីចូលសិក្សាដំបូងនៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្វើឲ្យនិសិ្សតទាំងអស់ យល់ដឹងអំពីក្បួន ខ្នាត និងការសិក្សាស្រាវជ្រាវផ្សេងៗជាច្រើនទៀត។ ជាពិសេសថ្ងៃនេះដែល និសិ្សតគ្រប់ជំនាញ បានបញ្ចប់បរិញ្ញាបត្រ ព្រមទាំងទទួលបាននិទ្ទេស A ល្អប្រសើរ ធ្វើឲ្យពួកគាត់រំភើប សប្បាយរីករាយ និងជាឱកាសដ៏កម្រក្នុងជីវិត ដែលបានខិតខំកសាងធ្វើស្នាដៃ ចូលរួមប្រឡងបញ្ចប់បរិញ្ញាបត្រ ទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ ដើម្បីយកទៅជូនលោកឪពុក អ្នកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ជាពិសេសលោកសាស្រ្តាចារ្យដឹកនាំ ដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ការគាំទ្រ ការអប់រំ ការណែនាំ និងចែករំលែកបទពិសោធន៍ដែលលោកសាស្រ្តាចារ្យ ឲ្យនិសិ្សតគ្រប់គ្នា និងសូមគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជាមន្រី្តក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលលោកតែងតែខិតខំពុះពារ ធ្វើយ៉ាងណាឲ្យសិល្បៈវប្បធម៌ជាតិ ដែលជាដួងព្រលឹង ដួងវិញ្ញាណអត្តសញ្ញាណជាតិរស់រវើកក្នុងដួងចិត្តប្រជាជន និងបេះដូងរបស់ប្រជាជនខ្មែរយើងតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ តំណាងលោកជំទាវ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមចូលរួមអបអរសាទរ និងរីករាយចំពោះលទ្ធផលរបស់ក្មួយៗនិស្សិតយ៉ាងគាប់ប្រសើរបំផុត លើស្នាដៃដែលបានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំកន្លងមកនេះ ជាពិសេសមាតា បិតា អាណាព្យាបាល ដែលលោកយល់ថាកូនៗរបស់គាត់ បានឆ្លងកាត់ការសិក្សាអស់រយៈពេល៤ឆ្នាំ និងទទួលបានលទ្ធផលជាទីគាប់ចិត្តនាល្ងាចនេះ។ ក្រោយបញ្ចប់បរិញ្ញាបត្រនាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការសម្រាល ប៉ុន្តែនៅពេលក្មួយៗនិសិ្សត ចេញពីមហាវិទ្យាល័យសិល្បៈសូនរូប ក៏រិតតែបង្កើន និងចំណេះជំនាញដែលមាននេះ ទៅបម្រើការងារតាមបណ្តាក្រសួង ស្ថាប័ន អង្គភាព ឲ្យកាន់តែមានការអភិវឌ្ឍលឿនឆ្ពោះទៅមុខ ផ្អែកលើគោលដៅចំណេះដឹងដែលបានឆ្លងកាត់ការសិក្សារយៈពេល៤ឆ្នាំកន្លងមកនេះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm