លោក Donald Trump បានជួបលោក Volodymyr Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែននៅឯមូលដ្ឋាន New York របស់លោកក្នុងអគារTrump Tower កាលពីថ្ងៃសុក្រ ហើយបាននិយាយថា ដល់ពេលដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវបានដោះស្រាយ។
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបានរិះគន់មេដឹកនាំអ៊ុយក្រែនម្តងហើយម្តងទៀតនៅលើផ្លូវនៃយុទ្ធនាការរបស់សហរដ្ឋអាមេរិក ។
ស្របពេលបុរសទាំងពីរឈរនៅក្បែរគ្នា លោក Zelensky បាននិយាយថាលោកគិតថាពួកគេមាន ទស្សនៈរួមដែលថាសង្រ្គាមត្រូវតែត្រូវបានបញ្ឈប់ ហើយលោក Putin មិនអាចឈ្នះសង្រ្គាមនេះបានទេ ដោយបន្ថែមថាលោកនឹងពិភាក្សាជាមួយលោកTrump នូវព័ត៌មានលម្អិតអំពីផែនការជ័យជម្នះ របស់លោក។
ទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនឆ្នាំក៏ដោយ ក៏លោក Trump បានទទូចថារូបលោកមានទំនាក់ទំនងល្អជាមួយលោក Zelensky ។
ជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានអញ្ជើញលោក Trump ទៅទស្សនកិច្ចនៅអ៊ុយក្រែន ហើយលោក Trump បានឆ្លើយតបវិញថា លោកនឹងទៅនៅពេលណាមួយ៕