កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល(IDF )និយាយថា មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah និង មេដឹកនាំផ្សេងទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅរដ្ឋធានីបេរូត។
ប្រភពមួយស្និទ្ធនឹងក្រុមហេសបូឡា របស់ប្រទេសលីបង់ និយាយថា ទំនាក់ទំនងត្រូវបានបាត់ចាប់តាំងពីល្ងាចថ្ងៃសុក្រជាមួយប្រមុខភេរវករក្រុមហេសបូឡាលោក Hassan Nasrallah បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកម្ចាត់រូបលោកនៅក្នុងការវាយប្រហារលើបន្ទាយភាគខាងត្បូងរបស់ក្រុមនេះក្នុងរដ្ឋធានីបេរូត(Beirut) ។
ប្រភពនិយាយសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងជាមួយលោក Sayyed Hassan Nasrallah ត្រូវបានបាត់តាំងពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ តែប្រភពខាងលើនោះពុំបានបញ្ជាក់ថាតើលោក Nasrallah ត្រូវបានគេសម្លាប់ ឬយ៉ាងណាទេ។
បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមភេរវករលោក Hassan Nasrallah ប្រមុខកងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល( IDF ) លោកឧត្តមសេនីយ៍ឯក Herzi Halevi និយាយថា អ៊ីស្រាអែលនឹងទៅដល់នរណាម្នាក់ដែលគំរាមកំហែងប្រទេស និងពលរដ្ឋរបស់ខ្លួន៕